គ្រីស្តបរិស័ទ និងសាសនិកគោលលទ្ធិតាវ រៀបចំព្រឹត្តិការណ៍សន្ទនាមួយនៅហុងកុង

ក្រសួងទទួលបន្ទុកអន្តរសន្ទនានៃសន្តអាសនៈបាន ប្រកាសពីការបើកដំណើរការ​កិច្ច​សន្ទនាពិ​សេសមួយរវាង​គ្រិស្ត​សាសនា-សានិកតាវ​លើក​ទី​បី​ដែល ​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង​រយៈពេ​ល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែ​មីនា ឆ្នាំ​២០២៤ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រឹត្តិការណ៍នេះបាន ប្រព្រឹត្តទៅនៅវិទ្យាស្ថាន យិន យិន (Yuen Yuen) នៅសង្កាត់ លូ វៃ (Lo Wai) នៅ ទីក្រុងហុងកុង។

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ច សហការជាមួយព្រះសហគមន៍ភូមិភាគហុងកុ​ង និងសមាគមតាវហុងកុង។

ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះគឺបាន ផ្តោតលើប្រធានបទ «ការដាំដុះសង្គមប្រកបដោយសុខដុមរមនាតាមរយៈការសន្ទនាអន្តរសាសនា»។

អ្នកចូលរួមនៅក្នុងកម្មវិធីនេះនឹងរួមមានអ្នកប្រាជ្ញ និងអ្នកប្រកាន់ខ្ជាប់នូវទំនៀមទំលាប់សាស​នា​ទាំងពីរ ដែលមកពីហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន បារាំង អ៊ីតាលី តៃវ៉ាន់ កូរ៉េខាងត្បូ​ង ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងសិង្ហបុរី រួមជាមួយនឹងអាជ្ញាធរស៊ីវិលក្នុងតំបន់ ដើម្បី ស្វែ​ងរកការរួមចំណែកដល់ការកសាងសង្គមប្រកបដោយសុខដុមរមនា។​

អ្នកចូលរួមបានកំពុងតែឆ្លុះបញ្ចាំងលើប្រធានបទមួយចំនួនដែលរួមមាន គ្រឹះនៃគម្ពីរគ្រីស្តសា​ស​នា និងតាវសម្រាប់បណ្តុះសង្គមប្រកបដោយសុខដុមរមនា, ការសាបព្រោះសុខដុមរមនាតា​មរយៈការថ្វាយបង្គំ និងការបូជា និងការបញ្ជូនជំនឿសាសនា និងតម្លៃនៅក្នុងពិភពសាកលភា​វូបនីយកម្ម៕

Daily Program

Livesteam thumbnail