គ្រីស្តបរិស័ទរាប់ពាន់នាក់ចូលរួមពិធីបុណ្យចម្លងកាលពីថ្ងៃអាទិត្យ

កាលពីថ្ងៃអាទិត្យគ្រីស្តបរិស័ទរាប់ពាន់នាក់បានជូបជុំគ្នានៅទីលានសន្តសិលាដើម្បីចូលរួមអបអរអំណរសប្បាយបុណ្យចម្លងក្រោមអធិបតីភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលគ្រីស្តបរិស័ទជួបជុំគ្នានៅទីនោះ ដើម្បីអបអរបុ​ណ្យដែលព្រះយេស៊ូទ្រង់មានព្រះជន្មឡើងវិញនោះ សម្តេចប៉ាបក៏បានយាងរៀបចំពិធីថ្វាយអ​ភិបូជា​ នៅក្រោមការរៀបចំដ៏ស្រស់ស្អាត។

ប្រភពដដែលបានបន្តថា នៅក្នុងឱកាសនោះ សម្តេចប៉ាបមិនបានសម្តែងធម្មទេសនាឡើយ  ដោយទ្រង់គ្រាន់តែនិទាននូវរឿងដ៏អស្ចារ្យអំពីដំណើរមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូ ក្រោយពេលដែលទ្រង់សុទ្ធចិត្តទទួលទុក្ខលំបាកគ្រប់បែបយ៉ាងនៅលើឈើឆ្កាងរហូតដល់ អស់ព្រះជន្ម។​

ប្រភពដដែលបានបន្តថា ពិធីបុណ្យអបអរនានានឹងបន្តរៀបចំរហូតដល់ខែឧសភា ដើម្បីអបអរ ព្រះយេស៊ូទ្រង់មានព្រះជន្មឡើងវិញនេះ៕

Daily Program

Livesteam thumbnail