គ្រីស្តបរិស័ទនៅឥណ្ឌាប្រឈមនឹងឧប្បត្តិហេតុជាបន្តបន្ទាប់

គ្រីស្តបរិស័ទនៅក្នុងប្រទេសឥណ្ឌានៅតែបន្តប្រឈមមុខនឹងឧបត្តិហេតុហិង្សាមកលើពួកគេ នេះបើតាមសេចក្តីរាយការណ៍មួយដែលបានចេញផ្សាយនៅពេលថ្មីៗនេះ ។​

ករណីឧប្បត្តិហេតុហិង្សាដែលមានគោលដៅសំដៅលើក្រុមគ្រីស្តបរិស័ទនៅឥណ្ឌាកាលពីថ្ងៃរៀបចំពិធីបុណ្យព្រះយេស៊ូប្រសូត្រគឺនៅតែកើតមានឡើង ។

អង្គការវេទិកាសហភាពគ្រិស្តបរិស័ទដែលហៅកាត់ថា (UCF) នៅឥណ្ឌាបានប្រកាសថា អំពើហិ​ង្សាប្រឆាំងនឹងគ្រីស្តបរិស័ទនៅក្នុងរយៈពេល៧ថ្ងៃចុងក្រោយនៃឆ្នាំ២០២៣ គឺបានកើតមានឡើងដល់ទៅ ២៣ ករណី ។​

ប្រភពដដែលបានបន្តថា អំពើហិង្សាទាំងនេះបានកើតមានឡើងរហូតដល់ទៅ៨រដ្ឋ នៅប្រទេសឥណ្ឌា។

របាយការណ៍របស់អង្គការនេះបានលើកឡើងថា បើគេរាប់ករណីហិង្សាដែលបានកើតមានឡើងពេញមួយឆ្នាំគឺមានរហូតដល់ទៅ ៧២០ ករណី ឯណោះ៕

Daily Program

Livesteam thumbnail