គ្រីស្តបរិស័ទនៅកូរ៉េអធិដ្ឋានសុំអោយមានការផ្សះផ្សា
ពិធីថ្វាយអភិបូជាពិសេសដើម្បីអោយមានការផ្សះផ្សានៅកូរ៉េ ត្រូវបានរៀបចំឡើងនៅវិសាលវិហានៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីថ្វាយអភិបូជាពិសេសនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅពេលដែលពិភពលោកកំពុងតែមានការព្រួយបារម្ភអំពីភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
ពិធីនេះត្រូវបានគេរផបចំឡើងដើម្បីរំលឹកដល់សក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់គ្រីស្តបរិស័ទលើកទី ១ ៤០០ ដែលបានរៀបចំឡើងដើម្បីបុព្វហេតុសន្តិភាព និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៥ លោក អូហ្គូសស្ទិន ផាក (Augustine C. Park) គឺជាលោកបូជាចារ្យកូរ៉េ ប៉ុន្តែបានបម្រើនៅព្រះសហគមន៍មួយនៅសហរដ្ឋអាមេរិក បានធ្វើដំណើរទៅសាកសួរសុខទុក្ខគ្រីស្តបរិស័ទនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ហើយគេដឹងថា លោកបានអធិដ្ឋានសុំអោយមានការផ្សះផ្សារវាងកូរ៉េទាំងពីរ។
តាំងពីពេលនោះមកនៅរៀងរាល់ថ្ងៃអង្គារគ្រីស្តបរិស័ទនៅវិសាលវិហានៅសេអ៊ូល តែងតែអធិដ្ឋានដោយរិះគិតពីទូលអង្វរនេះ៕