គ្រីស្តបរិស័ទត្រូវតែឆ្លើយតបសំណើររបស់អ្នកស្រេកឃ្លាន
ក្រុមលោកអភិលនៃព្រះសហគមន៍កាតូលិកនៅទីក្រុងកេបិចប្រទេសកាណាដាបានអំពាវនាវដល់ព្រះសហគមន៍ និងគ្រីស្តបរិស័ទឲ្យឆ្លើយតប ចំពោះការស្នើសុំពីអស់ អ្នកដែលកំពុងស្រេកឃ្លាន ដើម្បីធានាថាអ្នករាល់គ្នាមានអាហារគ្រប់គ្រាន់ដើម្បីទទួលទាន។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមលោកអភិបាលបាន អំពាវនាវដល់គ្រីស្តបរិស័ទ ឲ្យយកចិត្តទុកដាក់ចំពោះវិបត្តិស្បៀងអាហារក្នុងទីក្រុងកេបិច ដោយស្នើឲ្យពួកគេឲ្យវិភាគស្ថានការណ៍ដោយពន្លឺនៃដំណឹងល្អ ហើយចាត់វិធានការសមស្រប ដើម្បីធានាថាអ្នករាល់គ្នាមានអាហារគ្រប់គ្រាន់។
ក្រុមលោកអភិបាលបានកត់សម្គាល់ថា ១០ ភាគរយនៃចំនួនប្រជាជននៅកេប៊ិច បានប្រើប្រាស់បណ្តាញធនាគារអាហារ ក្នុងទីក្រុង ហើយចំនួនអ្នកដែលកំពុងស្វែងរកអាហារតាមយន្តការនេះមានការកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២២ ហើយបើធៀបនឹងឆ្នាំ២០១៩ គឺឃើញថា កើនឡើងដល់ទៅ៧៣%។
ក្រុមលោកអភិបាលនៃព្រះសហគមន៍កេប៊ិចក៏កត់សម្គាល់ផងដែរថា វិបត្តិស្បៀងអាហារដែលកំពុងបន្តកើនឡោះងបន្ថែមទៅលើ ការរងទុក្ខវេទនាដែលជួបប្រទះដោយមនុស្សដែលកំពុងប្រឈមនឹងវិបត្តិលំនៅដ្ឋាន និងអតិផរណាផងដែរ។
នៅក្នុងស្ថានភាពបែបនេះ ក្រុមលោកអភិបាលបានបន្តអំពាវនាវជាថ្មីម្តងទៀត ឲ្យគ្រីស្តបរិស័តតស៊ូប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀងដោយការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលត្រូវការអាហារ៕