ក្រុមលោកអភិបាលហ្វីលីពីនជំរុញអោយការពារតំបន់មួយ
តំបន់មួយកន្លែងដែលគេហៅថា តំបន់អាម៉ាហ្សូន នៅមហាសមុទ្រ ដែលមានទីតាំងនៅកោះ មីនដូរូ (Mindoro) ត្រូវបានក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកជំរុញឲ្យការពារស្របតាមគោលការណ៍កម្មវិធី ឡូដាតូស៊ី ដែលផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ។
កោះនោះ ត្រូវបានគេដឹងថា គឺជាកោះមួយដែលរងគ្រោះព្រោះតែការបែកធ្លាយប្រេងធ្ងន់ធ្ងរមួយ កាលពីដើមឆ្នាំ២០២៣កន្លងទៅ ។
ទន្ទឹមនឹងការជំរុញឲ្យការពារកោះនេះ លោកអភិបាល ជេរ៉ាដូ អាមីនណាហ្សា (Gerardo Alminaza ) អភិបាលនៃព្រះសហគមន៍ សាន់ កាឡូស (San Carlos) បានសំដែងនូវការ ព្រួយបារម្ភនិងស្នើឲ្យអ្នកដែលពាក់ព័ន្ធស្វែងរយុត្តិធម៌ដល់ជនរងគ្រោះ ពីការកំពប់ប្រេង ដែលបណ្តាលឲ្យអ្នកនេសាទរាប់រយនាក់ ប្រឈមមុខនឹង បញ្ហាជីវភាពបណ្តាលមកពីបញ្ហានេះ។
ក្រុមអន្តរសភា លោកអភិបាលក៏បានលើកឡើងនូវច្បាប់ការពារតំបន់ទេសភាព ឆ្នេរ និងច្បាប់ផ្សេងៗទៀតរបស់ហ្វីលីពិន ហើយក៏បានស្វះស្វែងរកជំនួយតាមកម្មវិធីឡូដាតូស៊ីដើម្បី ជួយដល់សហគមន៍រងគ្រោះទាំងអស់នោះផងដែរ៕