ក្រុមលោកអភិបាលព្រះសហគមន៍អាហ្វ្រិក៖ ស្នើឲ្យអ្នកក្រៅបញ្ឈប់ការប្លន់យករ៉ែ និងធនធានធម្មជាតិនៅអាហ្វ្រិក

ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅអាហ្វ្រិកបានអំពាវនា​វសុំអោយពិភពលោកបញ្ឈប់ការប្លន់និងការកេងប្រវ័ញ្ចយកកំណប់ទ្រព្យរ៉ែ និង​ធនធានធម្មជាតិនៅអា​ហ្រ្វិក។
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅអាហ្វ្រិកបានអំពាវនា​វសុំអោយពិភពលោកបញ្ឈប់ការប្លន់និងការកេងប្រវ័ញ្ចយកកំណប់ទ្រព្យរ៉ែ និង​ធនធានធម្មជាតិនៅអា​ហ្រ្វិក។​

ក្រុមលោកអភិបាលព្រះសហគមន៍អាហ្វ្រិក៖ ស្នើឲ្យអ្នកក្រៅបញ្ឈប់ការប្លន់យករ៉ែ និងធនធានធម្មជាតិនៅអាហ្វ្រិក

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅអាហ្វ្រិកបានអំពាវនា​វសុំអោយពិភពលោកបញ្ឈប់ការប្លន់និងការកេងប្រវ័ញ្ចយកកំណប់ទ្រព្យរ៉ែ និង​ធនធានធម្មជាតិនៅអា​ហ្រ្វិក។​

ប្រភពដដែលបានបន្តថា ការអំពាវនាវនេះគឺកើតមានឡើងនៅក្នុងអំឡុងពេលនៃការៀបចំកម្មវិធីសិក្ខាសា​លាមួយដែលរៀបចំឡើងដោយ ក្រុមអន្តរសភាព្រះសហគមន៍នៅអាហ្រ្វិក សហការជាមួយនឹងសន្តអសនៈ ពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិវឌ្ឍន៍មនុស្ស និងទំនាក់ទំនងរវាងភោគទ្រព្យរ៉ែ បរទេស និងការកេងប្រវ័ញ្ចធនធានធម្មជាតិ និងជម្លោះនៅអាហ្វ្រិក។

ក្រុមគ្រីស្តបរិស័ទនិងព្រះសហគមន៍នៅទីនោះ​ បានរ៉ែ និងធនធានធម្មជាតិនៅអាហ្រ្វិកកំពុងតែរិចរិលដោយសារតែ ការកេងប្រវ័ញ្ចមិនរើសមុខរបស់បរទេស។

ប្រភពដដែលបានឲ្យដឹងថា កម្មវិធីសិក្ខាសាលានេះគឺបានរៀបចំឡើងនៅក្នុងទីក្រុង អាក្រា (Accra) ប្រ​ទេសហ្គាណាកាលពីពាក់កណ្តាលសប្តាហ៍មុនដោយមានរយៈពេល៣ថ្ងៃ។ កម្មវិធីនេះគេបាន ពិ​ភាក្សាលើប្រធានបទ ជម្លោះនៅអាហ្វ្រិកក្នុងបរិបទនៃការកេងប្រវ័ញ្ចធនធានធម្មជាតិ និងការជីកយករ៉ែ។

នៅក្នុងសិក្ខាសាលានេះ លោកអភិបាលនឹងគ្រីស្តបរិស័ទ បានអំពាវនាវឱ្យបញ្ចប់ការបំផ្លាញធនធានធម្មជាតិដោយសាជីវកម្មចម្រុះជាតិសាសន៍ និងមហាអំណាចបរទេសនៅបណ្តាប្រទេសអាហ្វ្រិក។

អ្នកចូលរួមនៅក្នុងសិក្ខាសាលានេះបាននិយាយថា ការកេងប្រវ័ញ្ចធនធានកំពុងបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជនអាហ្រ្វិក រួមទាំងជម្លោះ និងការជម្លៀសប្រជាជនដោយបង្ខំ៕

Daily Program

Livesteam thumbnail