ក្រុមលោកអភិបាលព្រះសហគមន៍នៅម៉ាឡេស៊ីជួបប្រជុំគ្នាដាក់ផែនការមួយចំនួន
ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅ៩ភូមិភាគនៅក្នុងប្រទេសម៉ាឡេស៊ីបានជួបជុំគ្នានៅក្នុងកិច្ចប្រជុំមួយនៅក្នុងខែមករាកន្លងមកនេះ ដើម្បីប្រជុំដាក់ផែនការសកម្មភាពមួយចំនួននៅក្នុងឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងរយៈពេល៥ ថ្ងៃនៅពាក់កណ្តាលខែមករា នេះលោកអភិបាលនៃព្រះសហគមន៍ទាំង៩ភូមិភាគនៅក្នុងប្រទេសនេះ កំណត់សកម្មភាពមួយចំនួន ដែលរួមមានការរៀបចំកិច្ចប្រជុំបីនៅម៉ាឡេស៊ីនៅឆ្នាំ២០២៤ សកម្មភាពរបស់យុវជននិងសកម្មភាពត្រៀមសម្រាប់រៀបចំឆ្នាំនៃអំណរសប្បាយ២០២៥ និងការត្រៀមរៀបចំសន្និសីទព្រះសហគមន៍ម៉ាឡេស៊ីនៅឆ្នាំ២០២៦ ជាដើម។
នៅក្នុងកិច្ចប្រជុំនេះ លោកបូជាចារ្យ វីលៀម ឡា រូស (William La Rousse)អគ្គលេខាធិការនៃសហព័ន្ធអន្តរសភាលោកអភិបាលអាស៊ីបានលើកឡើងថា ក្រុមការងារនឹងបន្តផ្តល់នូវការធ្វើបច្ចុប្បន្នភាព បន្ថែមទៀតពាក់ព័ន្ធនឹងគម្រោងនានាដែលព្រះសហគមន៍កំពុងតែដំណើរការ ។
ក្រៅពីនោះ ក្រុមលោកបូជាចារ្យក៏ត្រូវបានក្រុមលោកអភិបាលអោយត្រៀមរៀបចំសម្រាប់ការចេញសេចក្តីសន្និដ្ឋានលើកទីពីរស្តីពីមហាសន្និបាតព្រះសហគមន៍ដែលគ្រោងនឹងធ្វើនៅខែតុលា ខាងមុខនេះ៕