ក្រុមលោកអភិបាលន័រវេស បដិសេធវិសោធនកម្មច្បាប់រំលូតកូន
នៅពេលដែលរដ្ឋាភិបាលន័រវេសស្វែងរកការពន្យាពេលដែលមានកំណត់សម្រាប់ការរំលូតកូនដោយជ្រើសរើស ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសនេះបាននិយាយថា ច្បាប់នេះមិនស្របនឹងគោលការណ៍របស់ខ្លួន និងច្បាប់រដ្ឋធម្មនុញ្ញ។
លោក អេរិច វាដេន (Erik Varden) អភិបាលនៃព្រះសហគមន៍កាតូលិកត្រដេម ( Trondheim) ក្នុងប្រទេសន័រវេសបានមានប្រសាសន៍ថា ៖ «ប្រសិនបើអ្នកផ្លាស់ប្តូរច្បាប់ វាគួរតែប្រសើរជាងនេះ»។
លោក បេន អេដវិក ( Bernt Edvig) អភិបាលនៃព្រះសហគមន៍អូស្លូ ( Oslo) ក៏បានចុះហត្ថលេខាលើការឆ្លើយតបចំនួនប្រាំបីទំព័រចំពោះសំណើរបស់រដ្ឋាភិបាលន័រវេស ដើម្បីផ្លាស់ប្តូរច្បាប់រំលូតកូន ដែលបានចូលជាធរមាននៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ១៩៧៥។
នៅក្នុងលិខិតនោះ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកបានកត់សម្គាល់ពីរបៀបដែលរួមជាមួយនឹងការលាយបញ្ចូលគ្នានូវវិទ្យាសាស្ត្រ នយោបាយ និងមនោគមវិជ្ជាដែលមិនស៊ីសង្វាក់គ្នា ធ្វើឱ្យអ្នកអានពិបាកយកចិត្តទុកដាក់ចំពោះទស្សនៈដែលធ្វើឱ្យច្បាប់ មិនអាចទទួលយកបាន។
ចំណុចសំខាន់នៃសំណើនេះគឺត្រូវពន្យារពេល សម្រាប់ការរំលូតកូនដោយជ្រើសរើសរយៈពេលប្រាំមួយសប្តាហ៍រហូតដល់ សប្តាហ៍ទី ១៨។
នៅក្នុងបទសម្ភាសន៍ជាមួយវ៉ាទីកង់ញូវ លោកអភិបាលបានថ្លែង ថា ច្បាប់បច្ចុប្បន្នគឺច្បាស់ណាស់មិនមែនជាច្បាប់ល្អនោះទេ។
លោកអភិបាលបានបន្តថា នៅក្នុងទេវវិទ្យាកាតូលិក វាមានន័យថា ជីវិតមនុស្សចាប់ផ្តើមដោយការមានគភ៌ ហើយចាប់ពីពេលនោះតទៅគួរទទួលបានការគោរព៕