ក្តីសង្ឃឹមថ្មី៖ ភូមិគំរូសម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅប៉ាគីស្ថានត្រូវបានសម្ពោធ

ក្រោយរងទុក្ខវេទនាដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីឆ្នាំ ២០២២ គ្រួសារគ្រីស្ទបរិស័ទចំនួន ៥០ គ្រួសារនៅក្នុង ស្រុកបាឌីន (Badin) នៅខេត្ត ស៊ិន (Sindh)ឥឡូវនេះទទួលបានផ្ទះថ្មីដែលមានភាពធន់នឹងគ្រោះមហន្តរាយ។ គម្រោងនេះដឹកនាំដោយ ភូមិភាគហៃដ្រាបាត (Hyderabad) ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូររបស់ជនងាយរងគ្រោះឡើងវិញ។

ផ្ទះសុវត្ថិភាពនេះ​សាងសង់​ឡើង​ពី​ឥដ្ឋចំនួន ៥០ ខ្នង ត្រូវបានសាងសង់ជំនួសឱ្យខ្ទមដីឥដ្ឋ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោកអភិបាល​សាំសុន ហ្ស៊ូកាឌីន (Samson Shukardin) មានប្រសាសន៍ថា «យើងមិនមែនគ្រាន់តែសាងសង់ជញ្ជាំងផ្ទះនោះទេ ប៉ុន្តែយើងកំពុងស្តារឡើងវិញនូវសេចក្តីថ្លៃថ្ល្នូរដែលបានបាត់បង់របស់បងប្អូនយើង ដែលត្រូវបានបោះបង់ចោលដោយសារការប្រែប្រួលអាកាសធាតុ។»

អ្នកស្រីម៉ូនីកា វ៉ាហ្គូ (Monica Wago) ជាម្ចាស់ផ្ទះថ្មី​ដែលមាន​កូន​ ៥ នាក់បាន​ឲ្យដឹងាថ «ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាដូចជាបានដកបន្ទុកដ៏ធ្ងន់ចេញពីស្មា។ នេះគឺជាការចាប់ផ្តើមថ្មីមួយ និងជាសញ្ញាបង្ហាញថាពួកយើងមិនត្រូវបានគេបោះបង់ចោលឡើយ។»

ក្នុងនោះ​ដែរ​ព្រះសហគមន៍​ក៏​បាន​ផ្តល់អណ្តូងទឹកស្អាត ប្រព័ន្ធអនាម័យ និងហាងលក់ដូរតូចៗ ដើម្បីឱ្យប្រជាជនអាចរស់នៅដោយខ្លួនទីពឹងខ្លួន។

ជាមួយគ្នានេះ ព្រះសហគមន៍ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាលវិជ្ជាជីវៈដល់ស្ត្រី និងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពដល់កុមារតូចៗ។

 

Daily Program

Livesteam thumbnail