ការអប់រំជាឧបករណ៍ដ៏សំខាន់នៃក្តីសង្ឃឹមទោះជានៅក្នុងគ្រាដ៏ងងឹតបំផុតដូចករណីនៅហ្គាហ្សា
នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារសាលារៀននៅហ្គាហ្សា មេដឹកនាំគ្រិស្ទសាសនានៅក្នុងតំបន់នោះ បានលើកឡើងថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយការអប់រំមិនគួរបោះបង់ចោលដាច់ខាត ។
លោកបូជាចារ្យ ចាកូប រ៉ាហ៊្វីឌី (Yakoub Rafidi) នៅក្នុងតំបន់នោះបាននិយាយថា ឥទ្ធិពលនៃសង្រ្គាមដែលកំពុងបន្តលើសិស្សពិតជាអាក្រក់ ប៉ុន្តែលោកនៅតែបន្ត ប្តេជ្ញាចិត្ត ក្នុងការបង្រៀននិងចែករំលែកនូវមេរផនសន្តិភាព និង ដំណោះស្រាយជម្លោះតាមរយៈការសន្ទនា។
លោកបាននិយាយថា សង្រ្គាមបាននាំមកនូវការប៉ះទង្គិចផ្លូវចិត្ត យ៉ាងខ្លាំងដល់សិស្ស ហើយ លោកបានបន្ថែមថា នៅពេលនេះកុមារប្រហែល ២០ ភាគរយ នៅក្នុងទឹកដីប៉ាឡេស្ទីនកំពុងតែ ទាមទារការគាំទ្រផ្នែកចិត្តសាស្ត្រ ហើយកំណើននេះកំពុងតែកើនឡើងជាលំដាប់ ។
លោកបានសង្កត់ធ្ងន់ថា “ឥឡូវនេះ យើងអាចនិយាយបានថា មនុស្សគ្រប់រូបត្រូវការការព្យាបាលផ្លូវចិត្ត ដោយសារតែឈាម ជម្លោះ ការបំផ្លិចបំផ្លាញ និងសង្រ្គាម ប៉ុន្តែប្រសិនបើគ្មានការអប់រំទៀតនោះពួកគេ កាត់តែកន្តោចកន្តែងផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ។
លោកបានលើកឡើងថា ក្រៅពីកម្មករ ប៉ាឡេស្ទីនជាង ៣00.000 នាក់ ដែលពឹងផ្អែកលើការងារក្នុងប្រទេសអ៊ីស្រាអែល មិនអាចធ្វើការអស់រយៈពេលជាងមួយឆ្នាំ សង្រ្គាមកើតមានស្ទើរគ្រប់កន្លែង ។
លោកបានកត់សម្គាល់ថា គ្រិស្តសាសនិករបស់យើង ជាពិសេសនៅក្រុងយេរូសាឡិម និងក្រុងបេថ្លេហិម ធ្វើការក្នុងវិស័យទេសចរណ៍ និងធម្មយាត្រា ប៉ុន្តែឥឡូវនេះគ្មានអ្នកធ្វើធម្មយាត្រា គ្មានទេសចរណ៍ទេ។
ជាលទ្ធផល លោកបានបន្ថែមថា គ្រួសារជាច្រើនមិនអាចមានលទ្ធភាពបង់ថ្លៃសាលាបាន ដែលធ្វើឲ្យប្រព័ន្ធអប់រំដួលរលំ ហើយមិនតែប៉ុណ្ណោះ សាលាក៏ត្រូវបានក្លាយជាកម្មវត្ថុនៃការវាយប្រហារបន្ថែមទៀត។
ទោះបីជាមានការប្រឈមដ៏ច្រើនលើសលប់បែបនេះក៏ដោយក៏លោកបូជាចារ្យបន្តថា សូមកុំបោះបង់ ការអប់រំ ។ ការអប់រំគឺជាអាវុធនៃការផ្លាស់ប្តូរសម្រាប់អនាគតដ៏ល្អប្រសើរ។