កាឌីណាល់៖ គ្រីស្តសាសនា និងតាវអាចរួមគ្នាកសាងសុដុមរមនាសង្គម

លោកកាឌីណាល់ សេ្តហ្វេន ចូវ (Stephen Chow) អភិបាលនៃព្រះសហគមន៍នៅកោះហុងកុង បានថ្លែងថា គ្រិស្តសាសនានិងតាវ គឺសុទ្ធតែអាចរួមគ្នានៅក្នុងការកសាងនូវសុដុមរមនាសង្គមបាន។
ព្រះសហគមន៍កាតូលិកនៅហុងកុងបានរួមគ្នាជាមួយនឹងសហគមន៍អ្នកមានជំនឿលើគោលលទ្ធិតាវ បានរៀបចំកម្មវិធីសន្ទនាអន្តរសាសនាមួយនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ​២០២៤ ។​

កាឌីណាល់៖ គ្រីស្តសាសនា និងតាវអាចរួមគ្នាកសាងសុដុមរមនាសង្គម

លោកកាឌីណាល់ សេ្តហ្វេន ចូវ (Stephen Chow) អភិបាលនៃព្រះសហគមន៍នៅកោះហុងកុង បានថ្លែងថា គ្រិស្តសាសនានិងតាវ គឺសុទ្ធតែអាចរួមគ្នានៅក្នុងការកសាងនូវសុដុមរមនាសង្គមបាន។

វ៉ាទីកង់ញូវបានរាយការណ៍ថា​លោកកាឌីណាល់បានមានប្រសាសន៍បែបនេះនៅពេលដែល ព្រះសហគមន៍កាតូលិកនៅហុងកុងបានរួមគ្នាជាមួយនឹងសហគមន៍អ្នកមានជំនឿលើគោលលទ្ធិតាវ បានរៀបចំកម្មវិធីសន្ទនាអន្តរសាសនាមួយនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ​២០២៤ ។​

លោក កាឌីណាល់ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសន្និសីទនេះគឺដើម្បី បង្ហាញពីរបៀបដែលសាសនាអាចរួមដៃគ្នាដើម្បីក្លាយជាដៃគូស្ថាបនាសម្រាប់ការកសាងសង្គ​មរបស់យើង។

លោកកាឌីណាល់បានកត់សម្គាល់ថា ចក្ខុវិស័យនៃសាសនាតាវ គឺដើម្បីជំរុញចលនានៃពិភពលោកឆ្ពោះទៅរកសន្តិភាពនិងឯកភាពដែលមនុស្សជាតិនិងមាគ៌ា ហើយព្រះសហគមន៍កាតូលិកក៏តែងតែផ្តោតលើមេត្តាកុរណា សេចក្តីស្រលាញ់​ និងការអប់ឱន។

លោក​បាន​បន្ថែម​ថា ក្តីសង្ឃឹម​គឺ​ថា ការ​ទទួល​ស្គាល់​នូវ​ស្មារតី​នៃ​ការ​បម្រើ​រួម​នេះ​នឹង​ជួយ « តម្លៃ និង​អត្ថន័យ​នៃ​សាសនា ឲ្យ​តម្លៃ​កាន់​តែ​ប្រសើរ​ក្នុង​ប្រទេស​ចិន៕

Daily Program

Livesteam thumbnail