កម្មករជាង៤០០នាក់ តវ៉ាទាមទារបើកប្រាក់ខែ ដែលយឺតយ៉ាវ
កម្មករនៅរោងចក្រ អិម អិល (ML) ប្រមាណជាង៤០០នាក់បានរួបរួមគ្នាធ្វើការតវ៉ាទាមទារឱ្យថៅកែបើកប្រាក់ខែ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយសារតែមានការបើកយឺតយ៉ាវជាញឹកញាប់។
តាមការឱ្យដឹងពីកម្មករម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះបានអោយដឹងតាម បណ្តាញព័ត៌មានសង់ត្រាល់ថា មកដល់ឥឡូវដល់ថ្ងៃទី២៥នេះ ហើយមិនទាន់បានបើកឱ្យកម្មករទៀត។
សូមបញ្ជាក់ថា រោងចក្រ អិម អិល (ML) សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយកម្មករជាង៤០០នាក់បានធ្វើការតវ៉ានៅខាងមុខដោយមិនចូលក្នុងរោងចក្រ លុះត្រាតែរោងចក្រព្រមបើកប្រាក់ខែជូនពួកគេ។
ករណីដូចនេះ មិនមែនជាលើកទី១ទេ គឺច្រើនលើក ច្រើនសារមកហើយ នេះបើតាមការអះអាងពីកម្មករបានផ្តល់ព័ត៌មានជូន តាមបណ្តាញព័ត៌មាន សង់ត្រាល់៕