ក្រុមការងារសន្និបាតព្រះសហគមន៍អាស៊ីឆ្លុះបញ្ចាំងពីកន្លែងដែលព្រះវិញ្ញាណកំពុងដំណើការនៅតាមព្រះសហគមន៍នានា

សមាជិកសមាជិការនៃក្រុមការងាររៀបចំសន្និបាតព្រះសហគមន៍កាតូលិកអាស៊ីជាង ៦០ នាក់មកពីប្រទេសចំនួន២១ នៅអាស៊ី បានប្រមូលម្តុំគ្នា
សមាជិកសមាជិការនៃក្រុមការងាររៀបចំសន្និបាតព្រះសហគមន៍កាតូលិកអាស៊ីជាង ៦០ នាក់មកពីប្រទេសចំនួន២១ នៅអាស៊ី បានប្រមូលម្តុំគ្នា

សមាជិកសមាជិការនៃក្រុមការងាររៀបចំសន្និបាតព្រះសហគមន៍កាតូលិកអាស៊ី​ជាង ៦០ នាក់​​មកពី​ប្រទេស​ចំនួន២១ នៅអាស៊ី បានប្រមូលម្តុំគ្នាចូលរួមក្នុងការសន្ទនា​អំពីព្រះ​វិញ្ញាណ និង កន្លែងដែលព្រះវិញ្ញាណបានកំពុងតែដំណើរការនៅតាមព្រះសហគមន៍នានានៅក្នុងទ្វីប។

ការសន្ទនា​នេះ​គឺ​ជាផ្នែកមួយ​នៃ​កិច្ចប្រជុំ​ក្រុម​សាសនា​ជាតិ​នៃ​សភាលោកអភិបាលព្រះសហគមន៍កាតូលិក​អាស៊ី (FABC) កាលពីថ្ងៃទី ១ ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី៤ ខែកញ្ញា​។

កិច្ចប្រជុំនេះ បាន​ប្រមូលផ្តុំ​អ្នកតំណាង​មកពី​ព្រះវិហារ​អាស៊ី​ដើម្បី​ចែករំលែក​បទពិសោធន៍​នៃ​ដំណើរ​ការផ្សព្វផ្សាយសាសនា​និង​ឈ្វេងយល់​ពី​ផ្លូវ​ទៅមុខ​ក្នុងដំណាក់កាល​អនុវត្ត​នៃការប្រកាសដំណឹងល្អ។

ការសន្ទនា​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ​បណ្ឌិត គ្រីស្ទីណា ខេង (Christina Kheng) មកពី​ប្រទេស​សិង្ហបុរី ដែលជាសមាជិក​នៃ​គណៈកម្មការ FABC សម្រាប់​សាសនា។ អ្នកចូលរួម​ត្រូវបាន​បែងចែក​ជា ១១ ក្រុម ជាកន្លែងដែល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ផ្លាស់ប្តូរ​គំនិត​ឆ្ពោះទៅរក​ការស្តាប់​ដោយ​ការអធិស្ឋាន និង​ការវិនិច្ឆ័យ​រួមគ្នា។

លោកកាឌីណាល់ ប៉ាប្លូ វ័ជីលីអូ ដេវិត (Pablo Virgilio David) ប្រធានគណៈកម្មការ FABC ទទួលបន្ទុកកិច្ចការសន្និបាតបានថ្លែងថា "នៅពេលដែលខ្ញុំក្រឡេកមើលព្រះវិហារក្នុងស្រុករបស់ខ្ញុំ តើព្រះអម្ចាស់អាចកំពុងធ្វើ 'រឿងធំៗ' ដែលខ្ញុំមិនទាន់បានរៀន ហើយបានឃើញនៅឯណានៅឡើយ។

លោកកាឌីណាល់ បានលើកទឹកចិត្តឲ្យអ្នកចូលរួមលើកកំពស់ការពិភាក្សានិងផ្លាស់ប្តូរទស្សនៈនេះ ដោយចំហរ៕

Daily Program

Livesteam thumbnail
khmer popup image