សម្រាមអេឡិចត្រូនិច កើនឡើង ៥ដង លឿនជាង ការច្នៃឡើងវិញ
យោងតាមវិទ្យាស្ថាននៃអង្គការសហប្រជាជាតិសម្រាប់ការបណ្តុះបណ្តាល និងការសិក្សា ស្រាវជ្រាវ (UNITAR) និងសហគមន៍អន្តរជាតិនៃទូរគមនាគមន៍ (UIT) បានឲ្យដឹងថា មនុស្ស ម្នាក់ផលិតប្រចាំឆ្នាំជាមធ្យមនូវសម្រាមអេឡិចត្រូនិច ៧,៨ គីឡូក្រាម នៅលើផែនដី។ បរិមាណនេះ ឡើងដល់កម្រិតឯកតកម្ម ៦២លានតោន ដោយកើន ៨២% បើប្រៀបធៀប នឹង ឆ្នាំ២០១០។ តួលេខនេះ នឹងអាចកើនឡើងដល់ ៨២លានតោន ពីពេលនេះ រហូត ដល់ ឆ្នាំ ២០៣០។
៦២លានតោន នៃសម្រាមអេឡិចត្រូនិច បង្កើតឡើងនៅឆ្នាំ២០២២ ដែលស្មើនឹងទម្ងន់នៃ យន្តហោះ៨៥៣កៅអី ចំនួន ១០៧០០០ គ្រឿង ផ្ទុកមនុស្សពេញ នៅលើពិភពលោក ហើយ ដែលអាចតម្រៀបគ្នាបង្កើតបានជាជួរពីទីក្រុងញូយ៉ក ដល់ទីក្រុង អាតែន និងពីទីក្រុងណៃរ៉ូប៊ី ដល់ទីក្រុងហាណូយ។
លោកកូស្មាស ឡាក់ឃី ហ្ស៉ាវ៉ាហ្ស៉ាវ៉ា នាយកការិយាល័យអភិវឌ្ឍទូរគមនាគមន៍ បានថែ្លងថា ៖ ”ពីម៉ាស៊ីនលេងហ្គេមរហូតដល់ទូរសព្ទទំនើប បរិមាណដ៏ធំនៃសម្រាមអេឡិចត្រូនិច ត្រូវបាន បង្កើតឡើងនៅក្នុងពិភពលោកទាំងមូល។ ការសិក្សាស្រាវជ្រាវចុងក្រោយបង្ហាញថា ការ ប្រឈមរបស់ពិភលោកដោយសារសំរាមអេឡិចត្រូនិចគឺកើនឡើងជានិច្ច។”
សម្រាមអេឡិចត្រូវនិចរួមបញ្ចូល សម្ភារៈតូចៗ ជាច្រើនដែលប្រើប្រាស់ប្រចាំថ្ងៃ ដូចជា បារីអេឡិចត្រូនិច ថេប សម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមទាំងច្រាស់ដុសធ្មេញអេឡិចត្រូនិច ឬម៉ាស៊ីន ដុតនំប៉័ង ហើយរហូតដល់សម្ភារៈធំៗ រួមមាន អេក្រង់ទូរទស្សន៍ និងកង់អគ្គីសនី។ ពួកវាតំណាង ឲ្យហានិភ័យដ៏មានសារសំខាន់សម្រាប់សុខភាព និងបរិស្ថាន ដោយសារតែវាមានផ្ទុកនូវ សារធាតុពុល ឬសារធាតុគ្រោះថ្នាក់ដូចជាបារ៉តជាដើម។
យោងតាមរបាយការណ៍ បានឲ្យដឹងថា លោហៈផ្សេងៗ មានដូចជាស្ពាន់ មាស និងដែក មាន ពាក់កណ្តាលនៃទម្ងន់ ៦២លានតោន ដែលមានតម្លៃសរុបប្រមាណ ៩១ពាន់លានដុល្លារ។ ប្លាស្ទីកមានទំងន់ ១៧ លានតោន និង ១៤លានតោន ដែលនៅសល់ គឺជារួមមានសារធាតុដូចជា លោហៈផ្សំ និងកែវ។
យោងតាមទីភ្នាក់ងារអង្កការសហប្រជាជាតិ ២ ដែលមានមូលដ្ឋាននៅហ្ស៉ឺណេវ បានឲ្យដឹងថា ថា មានតែ ២២% នៃម៉ាសរបស់សំរាមអេឡិចត្រូនិច ត្រូវបានប្រមូលដោយត្រឹមត្រូវ និងកែច្នៃ ឡើងវិញនៅឆ្នាំ២០២២។ តួលេខនេះ នឹងត្រូវធ្លាក់ចុះសល់ ២០% ពីពេលនេះដល់ដំណាច់ទសវត្ស ដោយហេតុផលនៃគម្លាតដែលកើនឡើង រវាងកិច្ចខិតខំប្រឹងប្រែង កែច្នៃឡើងវិញ និងកំណើន យ៉ាងឆាប់រហ័សនៃផលិតកម្មសំរាមអេឡិចត្រូនិចនៅក្នុងពិភពលោក។
ដោយកាន់តែសកល បញ្ហាប្រែប្រួលយ៉ាងខ្លាំងក្លាពីប្រទេសមួយទៅមួយទៀត ៖ ជនជាតិអឺរ៉ុបម្នាក់បញ្ចេញសំរាមអេឡិចត្រូនិចប្រមាណ ៧ដង ច្រើនជាង ជនជាតិ អាហ្វ្រិកម្នាក់។
ម្យ៉ាងវិញទៀត គឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលការទុកដាក់សម្រាមអេឡេចត្រូនិច គឺ អន់ បំផុត។ យោងតាមរបាយការណ៍ នៅអាហ្វ្រិក ដែលផលិតសំរាមតិចបំផុត ក្នុងចំណោម តំបន់ ធំៗទាំង ៥ នៃពិភពលោក អត្រានៃការកែច្នៃ និងការប្រមូលយកសម្រាមអេឡិចត្រូនិច គឺមាន នៅជុំវិញ ១% ប៉ុណ្ណោះ។
ឯកសារចង្អុលបង្ហាញថា ការប្រយុទ្ធសម្រាប់ការកែច្នៃឡើងវិញ ធ្វើឡើងនៅជុំវិញបរិស្ថានមិន ផ្លូវការដោយគ្មានសម្ភារៈត្រឹមត្រូវ ហើយដែលកម្មករត្រូវរងទទួលសារធាតុគ្រោះថ្នាក់។
នៅក្នុងពេលជាមួយគ្នា ជិតពាក់កណ្តាលនៃសម្រាមអេឡិចត្រូនិច ត្រូវបានផលិតនៅអាស៊ី ហើយដែលមានប្រទេសតិចតួចដែលមានច្បាប់សម្រាប់គ្របគ្រងសម្រាមអេឡិចត្រូនិច ឬដាក់គោលដៅប្រមូលយក។ អត្រានៃការកែច្នៃ និងការប្រមូលសម្រាមទាំងនេះ ឈានដល់ ៤% នៅអឺរ៉ុប ដែលការបង្កើតសម្រាមសម្រាប់មនុស្សម្នាក់ គឺខ្ពស់បំផុត គឺជិត ១៨ គីឡូក្រាម។