សមុទ្រកើនកម្ពស់ មនុស្សជាតិត្រូវតែសម្របខ្លួន

នៅអំឡុងកិច្ចប្រជុំកំពូល “One Planet Polar” ដែលបានរៀបចំធ្វើឡើងនៅសារមន្ទីរ ប្រវត្តិ​សាស្រ្ត​ធម្មជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកវិទ្យា​សាស្រ្ត​ដែលប្រជុំគ្នា​ មានគំនិតផ្តួចផ្តើម Sea Tie។ វាបានរំលឹកអំពីសារសំខាន់​នៃការ​សម្រប​​ខ្លួនឲ្យបានឆាប់រហ័ស​នៃទីក្រុងនានានៅតាមឆ្នេរ​ ប្រឈម​នឹងការឡើងនៃ​កម្រិតទឹក​សមុទ្រ។

មានពាក្យជាច្រើនដែលគេបានយល់យ៉ាងច្បាស់អំពីការប្រែប្រួលអាកាសធាតុ ដូចជា រលក​កម្តៅ ឬព្យុះសង្ឃរា។ គេក៏​មិន​ទាន់ភ្លេចពីព្យុះ ស៊ីអេរ៉េន និងដូមីហ្គូស ដែលបានវាយប្រហារ​ចេញ​​ពីមហាសមុទ្រអាត្លង់ទិច ​ទៅ​លើឆ្នេរភាគខាងលិច និង​ខាងពាយព្យ​នៃប្រទេសបារាំង មុននឹងបន្តដំណើរគោលចររបស់​វាទៅក្នុងដីគោក។

ហើយពីពេលនេះតទៅ វាមានរឿងដែលត្រូវទទួលស្គាល់ និងប្រតិបកម្មឲ្យបានលឿន គឺ ការ​រលាយ​​ទឹកកក និងទឹកជន់ឡើងដោយសារទឹកសមុទ្រកើនកម្ពស់។ គេនឹងឮថា ជាមួយនឹងការ​ប្រែ​ប្រួលអាកាសធាតុ តំបន់ប៉ូលនឹងកើនកម្តៅលឿនជាង​ផ្នែក​ផ្សេងៗ​​​នៅលើផែនដី។

សំណុំទឹកកកទាំងមូលនៃភពផែនដី ក៏ឃើញមានផ្ទាំងទឹកកកនានា​នៃតំបន់​ប្រជុំភ្នំអាល់ ក៏ដូច​ជា​នៅភ្នំ ហ៊ីម៉ាឡៃយ៉ា។ នៅឆ្នាំ២០១៩ ពួកវាមានការគ្របដណ្តប់ច្រើន ឥឡូវទឹកកកនេះ លែង​សូវ​មានគេលើកឡើងនិយាយទៀតហើយ។

ប៉ុន្តែសេចក្តីសន្និដ្ឋានគឺថា វាមានភាពបន្ទាន់។ នៅលើភពផែនដីរបស់យើង ៩៩,៥% នៃ​ទំហំ​ទឹកកក​ស្ថិតនៅតំបន់ប៉ូល។ ហើយទោះបីជាគេមិនអាចផ្តល់ជូននូវចង្វាក់ពិតប្រាកដ​នៃ​ការ​រលាយ​​ដុំទឹកកកនៅទ្វីបអង់តាកទិច និងតំបន់ក្រូអេនឡេន នាពេលសព្វថ្ងៃនេះ គេក៏​ត្រូវ​ទទួល​ស្គាល់ថា ប្រសិនបើគ្មានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនមហិមាទេនោះ ទឹក​សមុទ្រ​​នឹងអាចកើនឡើងមួយម៉ែត្រពីពេលនេះរហូតដល់ឆ្នាំ២១០០។

មិនមានអ្វីភ្ញាក់ផ្អើលទេដែលការប្រកាសអាសន្នជាអតិបរិមាអំពីសំណឹកឆ្នេរ និងគ្រោះ​ថ្នាក់​​​នៃ​រលកទឹកជំនន់ ត្រូវបានគេលើកយកមកនិយាយនៅកិច្ចប្រជុំ “One Planet Polar”។ ហើយ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍មុន នៅសារមន្ទីរ ប្រវត្តិសាស្រ្ត​ធម្មជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ហេតុអ្វីយើងមិនស្តាប់តួលេខដែលចង់ថប់ដង្ហើម ដែលលើកឡើងដោយអ្នកវិទ្យាសាស្រ្ត?​ពួកគេ​ប្រជុំនៅគម្រោង Sea Tie ដែលជាគំនិតផ្តួចផ្តើម​ជាអន្តរជាតិបង្កើតឡើង ៤ឆ្នាំ មក ហើយ។ គម្រោងនេះជួយឲ្យទីក្រុងតាមឆ្នេរអាចសម្របខ្លួន ដែលទីក្រុងទាំងនេះ​កំពុង​ប្រឈម​នឹង​​ហានិភ័យ​លិចចូលទៅក្នុងសមុទ្រ។ បន្ទាប់មកទៀត មានមនុស្ស ១ពាន់លាននាក់​នៅ​ទូទាំង​​ពិភពលោក ដែលគួរឲ្យព្រួយបារម្ភ ដែលពួកគេរស់នៅក្នុតំបន់ដែល​យ៉ាងហោចណាស់ មាននីវ៉ូ ១០ម៉ែត្រ នៅក្រោមកម្រិតទឹកសសមុទ្រ។ មានទឹកប្រាក់រហូតដល់ ១៤ពាន់ពាន់​លានអឺរ៉ូ គឺសម្រាប់ហេដ្ឋារចនាសម្ព័ន្ធតាមឆ្នេរ និងវិធានការសម្របខ្លួនពីពេលនេះ ដល់ឆ្នាំ​២១០០។

ប្រសិនបើគេខិតទៅជិតបន្តិចទៅមើលភូមិសាស្រ្ត អឺរ៉ុបខាងជើងនឹងខូចខាតដែលបណ្តាល​មកពី​​ទឹក​សមុទ្រ​លិចពីពេលនេះរហូតដល់ឆ្នាំ២១០០។ គេវាយតម្លៃថា ការខូចខាត​មាន​ប្រមាណ ៣១​ពាន់លាន​ដុល្លារ ហើយរំលឹកផងដែរថា ប្រមាណពាក់កណ្តាល​នៃប្រជាជន រស់​​នៅ​យ៉ាងហោចណាស់ ៥០គីឡូម៉ែត្រពីឆ្នេរ។

សូមឲ្យច្បាស់ថា ការសាងសង់ទំនប់ ឬចាក់ខ្សាច់បំពេញ គឺមានតម្លៃថ្លៃ ហើយមិនបាន​យូរ​ផង។ បាតុភូតនៃការឡើងកម្ពស់ទឹក​នឹងបន្តរាប់សតវត្ស និងរហូតដល់រាប់សហសវត្ស​ខាង​មុខ។ កុំភ្លេចធ្វើឲ្យប្រជាជនមានការតាំងចិត្តចួលរួមថែរក្សាបរិស្ថាន។ តែវាងាយស្រួលនិយាយ ជាជាងធ្វើ សម្រាប់​អ្នក​នៅ​ក្នុង​តំបន់​ផ្ទាល់។

 

 

Daily Program

Livesteam thumbnail