កម្រិតការកើនសីតុណ្ហភាពមិនឲ្យលើសពីកើន 1,5 °C នៅតែអាចទៅរួច

លោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាអង្គការសហប្រជាជាតិបានព្រមានថា ៖ “យើង​ដឹងអំពី​ការ​​កើនលើសជាអចិន្ត្រៃយ៍នៃកម្រិតកំណត់នៃសីតុណ្ហភាពដែលវាមានន័យសំខាន់សម្រាប់​ប្រជាជន និង​ភព​ផែនដី។” លោកបញ្ជាក់ដែរថា វិទ្យាសាស្រ្តជំរុញយើងឲ្យ​ប្រតិកម្មសម្រាប់​អាកាសធាតុ និង​សេដ្ឋកិច្ច​ផងដែរ។

សន្និសីទនៃអង្គការសហប្រជាជាតិអំពីអាកាសធាតុ (COP30) នឹងប្រព្រឹត្តទៅនៅខែវិច្ឆិកានេះ នៅទីក្រុងបឺឡេម ប្រទេសប្រេស៊ីល ហើយក៏ជាឱកាសនៃការជួបជុំនៃមេដឹកនាំ​ពិភពលោក​ជា​ច្រើន មេដឹកនាំសាជីវកម្ម និងតំណាងនៃអង្គការសង្គមស៊ីវិលផងដែរ។វាក៏ជាឱកាសដ៏ប្រពៃ​សម្រាប់​មេដឹកនាំនានានឹងបញ្ជាក់ឡើងវិញនូវការសន្យារបស់ពួកគេ​សម្រាប់ប្រឈមមុខ​ត​ទល់​នឹង​វិបត្តិអាកាសធាតុ។

ទឹកជំនន់នៅអាស៊ីខាងត្បូង អគ្គីភ័យព្រៃនៅអាម៉េរិកខាងជើង និងកម្តៅជាកម្រិតឯកតកម្មនៅ​ទ្វីបអឺរ៉ុប បានបង្ហាញភស្តុតាងនូវអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានបញ្ជាក់តាំង​ពីច្រើនឆ្នាំ​មក​ហើយ គឺការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងកាន់តែលឿន ជាងការឆ្លើយតប​ខាង​នយោបាយ។

អង្គការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិ បង្ហាញថា ឆ្នាំ២០២៤ គឺជាឆ្នាំ​ដែល​ក្តៅ​បំផុត​មិនដែលធ្លាប់មាន ប៉ុន្តែស្របពេលជាមួយគ្នា ទេសភាពនយោបាយអន្តរជាតិ បែរជា​បន្ត​បែកបាក់​ សហរដ្ឋអាម៉េរិក​ដែលជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតមួយ បានដកខ្លួន​ចេញ​​ម្តងទៀតពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីអាកាសធាតុចាប់តាំងពីឆ្នាំ២០២៥។

អគ្គលេខាអង្គការសហប្រជាជាតិរំឭកថា ថាមពលស្អាត គឺជាប្រភពនៃការងារ កំណើន និង​ការ​អភិវឌ្ឍដោយចីរភាព។ លោកបានបញ្ជាក់ថា វាបង្កើតអគ្គីសនីដែលលឿនបំផុត និង​មិន​សូវ​ថ្លៃ ការពារសេដ្ឋកិច្ចពីការប្រែប្រួលមិនទៀងទាត់នៃទីផ្សារឥន្ធនៈផូស៊ីល ធានាសុវត្ថិភាព និង​អធិបតេយ្យភាពថាមពល និងចូលរួមផ្គត់ផ្គង់ថាមពលស្អាត និងអាចជាវ​ប្រើប្រាស់បាន​សម្រាប់​ទាំងអស់គ្នា”។ លោកបានកត់សម្គាល់ថា ទោះបីមានការឧបត្ថម្ភធនដ៏ខ្លាំង​សម្រាប់​ឥន្ធនៈ​ផូស៊ីល ដែលធ្វើឲ្យ​ទីផ្សារភាន់ច្រឡំ ប៉ុន្តែថាមពលស្អាតបានទទួលការវិនិយោគ ២ដង ធំ​ជាងមុន លើសថាមពលឥន្ធនៈផូស៊ីលកាលពីឆ្នាំមុន។

លោកហ្គូទេរ៉េស បានបញ្ជាក់ថា ៖ ”ជាសេចក្តីសង្ខេប គឺភាពស្អាតមានការប្រកួតប្រជែងខ្ពស់ ហើយសកម្មភាពសម្រាប់អាកាសធាតុ គឺត្រូវតែធ្វើ។” លោកសន្និដ្ឋានដែរថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសស្តីអំពីអាកាសធាតុ ឆ្នាំ២០១៥ បានធ្វើឲ្យស្ថានការណ៍​ខុស​ពី​មុន”។

តាំងពីអំឡុងរយៈពេល ១០ឆ្នាំ មុន ការកើនឡើងដែលត្រូវបានគ្រោងទុកសម្រាប់សីតុណ្ហភាព​ពិភពលោក បានធ្លាក់ចុះពីការកម្រិតមិនឲ្យកើនលើសពី 4 °C មកនៅត្រឹម 2,6 °C ។ ហើយ​ប្រសិន​ការ​ចូលរួ​មសព្វថ្ងៃដែលត្រូវបានកំណត់នូវកម្រិតជាតិ ត្រូវបានដាក់ឲ្យដំណើរ​ការ​បាន​​ពេញ​​លេញ ស្ថានភាពនឹងកាន់តែល្អប្រសើរ។

សម្រាប់សេចក្តីកត់សម្គាល់ដ៏មានសុទិដ្ឋិនិយមនេះ អគ្គលេខាអង្គការសហប្រជាជាតិ​បាន​វិនិច្ឆ័យ​ថា ផែនការថ្មីៗ សម្រាប់ឆ្នាំ២០៣៥ ដែលនឹងទៅកាន់តែឆ្ងាយ និងកាន់តែលឿន គឺ​ចាំបាច់។ បើតាមរូបលោក គេត្រូវធ្វើឲ្យសម្រេចនូវការកាត់បន្ថយដ៏សម្បើមនូវការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បីមិនឲ្យ​សីតុណ្ហភាពកើនលើសពី 1,5 °Cដោយគ្របដណ្តប់គ្រប់​ការ​បំភាយ និងគ្រប់វិស័យ ព្រមទាំងបង្កើន​ល្បឿនការផ្ទេរថាមពលស្អាតដល់កម្រិតពិភពលោក។

លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់ថា ប្រសិនបើគោលដៅទាំងនេះត្រូវបានសម្រេច យើង​នឹងបង្កើតលក្ខខណ្ឌសម្រាប់ទស្សវត្សមួយដែល​ការងារអំពីអាកាសធាតុ​ត្រូវបាន​បង្កើន​ល្បឿន។ ហើយការកាត់បន្ថយការកើនកម្តៅ គឺអាចទៅរួច។

 

Daily Program

Livesteam thumbnail