ការបំពុលដោយសម្លេង ៖ ការខូចខាតលើអាយុសង្ឃឹមរស់ និងស្ថានជីវចម្រុះ
ចរាចរណ៍ដងផ្លូវ ឬអាកាស ការងារមិនចប់មិនហើយ ឬសម្លេងពីអ្នកជិតខាង យើងរស់នៅក្នុងពិភពលោកមួយដែលកាន់តែឮសម្លេងរំខានច្រើនឡើងៗ ដោយជានិច្ចកាលយើងមិនបានចាប់អារម្មណ៍ផង។ ដូច្នេះសម្លេងគឺជាបញ្ហាដែលគេស្គាល់ប៉ះពាល់សុខភាពសាធារណ និងដែលផ្តល់ផលវិបាកធ្វើឲ្យខូចខាតការស្តាប់ឮ ធ្វើឲ្យខូចគុណភាពការគេង ប្រព័ន្ធសរសៃឈាមបេះដូង និងការខូចខាតនានាដែលវាបង្កទៅលើស្ថានជីវចម្រុះ ជាពិសេស នៅទីក្រុងតែម្តង។
មានការសិក្សាមួយដែលគេធ្វើឡើងសម្រាប់ទីក្រុងប៉ារីសប្រទេសបារាំង ការគូសផែនទី សម្លេងនៅលើមធ្យោបាយដឹកជញ្ជូន ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ សមាគម Bruitparif ដែលមានមន្ទីរពិសោធន៍ត្រួតពិនិត្យសម្លេង បានបង្ហាញថា ប្រជាជនរងសម្លេងរំខានពី មធ្យោបាយដឹកនាំជញ្ជូនច្រើនជាងគេបន្តិច។ យោងតាមការវាយតម្លៃដែលធ្វើឡើង ដោយ សមាគមននេះ បានឲ្យដឹងថា ការបាត់បង់អាយុសង្ឃឹមរស់របស់ប្រជាជននៃទីក្រុងប៉ារីសដែលមានសុខភាពល្អដែលពាក់ព័ន្ធនឹងសម្លេងគឺមានរហូតដល់ ៩,៧ ខែ។
ប្រភពចម្បងនៃការរងប៉ះទង្គិចនឹងសម្លេង គឺនៅជិតប្រព័ន្ធផ្លូវដែក។ ប្រជាជនទីក្រុងប៉ារីស ៨,៦ លាននាក់ ឬ ៨០,៦% នៃប្រជាជនប៉ារីសទាំងអស់ ទទួលរងការប៉ះទង្គិចនឹងសម្លេង ផ្លូវដែក នៅពេលថ្ងៃ គឺលើសពីកម្រិតអនុញ្ញាតរបស់អង្គការសុខភាពពិភពលោក WHO និងមានរហូត ដល់ 53 ដេស៊ីប៊ែល។
ទិន្នន័យរបស់សមាគម Bruitparif គ្របដណ្តប់លើសង្កាត់ចំនួន ៤៣៣ ដែលមាន ប្រជាជន ប៉ារីសរស់នៅ ១០,៥ លាននាក់។ លោកស្រី ហ្វាននី មៀតលីកគី នាយិកានៃសមាគម Bruitparif បញ្ជាក់ថា ៖ “ការកំណត់បញ្ហាគឺត្រូវតែប្រើប្រាស់ដើម្បីបង្កើតនយោបាយនៃសុខភាពសាធារណៈ និងផែនការបង្ការនៅជុំវិញការការពារប្រឆាំងនឹងសម្លេងដែលមាននៅក្នុងបរិស្ថាន។
ការបំពុលដោយសម្លេងពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សមិនមែនមិនមានសារសំខាន់ទេ។ វាក៏បង្កជាការគំរាមកំហែងសម្រាប់រុក្ខជាតិ និងសំណុំនៃប្រព័ន្ធបរិស្ថានទាំងមូលដែលវាបានរួមចំណែក។
លោកស្រី ហ្វាននី មៀតលីកគី ពន្យល់ថា ៖ “សម្លេងដែលបង្កឡើងដោយមនុស្ស រារាំង សត្វ ស្លាបឮសម្លេងគ្នាវា ដែលនាំឲ្យវាអាចបំផ្លាស់ទី ស្វែងរកចំណី ស្វែងរកដៃគូ និងរក្សាការរស់នៅជាក្រុម។” សម្លេងបានធ្វើឲ្យផ្លាស់ប្តូរឥរិយាបថរបស់ពូជសត្វរុក្ខជាតិគន្លឹះៗ ជួនកាលមានសារសំខាន់ខ្លាំង ទោះបីជាពួកវាអាចបង្ហាញនូវសញ្ញានៃការសម្របខ្លួនខ្លះៗបើមើលពីក្រៅក្តី”។ សត្វ បក្សីខ្លះនៅបន្តស្រេ្តស និងកើតទុក្ខ។ ខ្លះបញ្ចេញសម្លេងឮៗ កាន់តែគ្រលួចដើម្បីឮគ្នាទៅវិញ ទៅមក ឬទាក់ទងជាមួយពពួកពូជដូចគ្នា។
ដើម្បីប្រឆាំងនឹងការបំពុលដោយសម្លេង ទីក្រុងនានាអាចដាំដុះរុក្ខជាតិបៃតងឲ្យបានច្រើន។ រុក្ខជាតិនៅក្នុងទីក្រុង ដូចជាពពួករុក្ខជាតិមានពណ៌បៃតង របងរុក្ខជាតិរស់ ឬដំបូលរុក្ខជាតិបៃតង អាចស្រូបយកថាមពលសម្លេង ឬការសាយភាយនូវសម្លេងខ្លាំងៗ។
លោកស្រីសេស៊ីល រឺណូល ស្ថាបត្យករ និងជាទីប្រឹក្សានៃសម្លេង បានពន្យល់ថា ៖ “ការធ្វើឲ្យ មានធម្មជាតិបៃតងឡើងវិញនៅក្នុងទីក្រុង នឹងធ្វើឲ្យមានឥទ្ធពលផ្ទាល់ទៅលើការធ្វើឲ្យ មាន តុល្យភាព ឡើងវិញនៃមជ្ឈដ្ឋានសម្លេងរវាងសម្លេងដែលមានប្រភពពីបាតុភូត ធម្មជាតិគ្មាន ជីវិត សម្លេងដែលបង្កើតឡើងដោយសរីរាង្គមានជីវិត និងសម្លេងដែលមានប្រភពពីមនុស្ស។ លោកស្រីបន្តថា ៖ “ផែនការនគររូបនីយកម្ម ដាច់ខាតត្រូវតែពិចារណានៅលើបញ្ហានេះ គឺ បញ្ហាបំពុលសម្លេង”។