អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣ តាមម៉ាថាយ ២,១៣-១៨អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ថ្ងៃអាទិត្យមុនយើងបានប្រារព្ធ រំលឹកបុណ្យព្រះយេស៊ូប្រសូត ហើយភ្លាមៗពេលដែលព្រះយេស៊ូប្រសូតមានអំពើហិង្សាឃោរឃៅហាក់ដូចជាមាសាតាំង គឺស្តេចហេរ៉ូខឹងសម្បារ និងចង់សម្លាប់ព្រះយេស៊ូតែម្តងដូចជាសាហាវមែនទែន។ ប៉ុន្តែអត្ថបទនៅថ្ងៃនេះរំលឹកយើងថា បុណ្យណូអែល បុណ្យព្រះយេស៊ូប្រសូតមិនមែនជារឿងសប្បាយៗតែប៉ុណ្ណោះទេ ពីព្រោះពេលដែលព្រះយេស៊ូប្រសូត មនុស្សជាច្រើនមិនព្រមទទួលព្រះអង្គ បដិសេធមិនព្រមទទួលការសង្គ្រោះដែលមកពីព្រះយេស៊ូ។ នេះជារឿងអថ៌កំបាំង ពិបាកយល់ ពីព្រោះព្រះយេស៊ូប្រសូត ព្រះអង្គជាកូនក្មេងទន់ខ្សោយ ស្លូតបូត សុភាពមែនទែន។
មនុស្សជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះដែរ មិនព្រមទទួលព្រះយេស៊ូ ប្រហែលជាគេមិនសូវយល់ ប្រហែលជាគេខ្លាចដូចស្តចហេរ៉ូដដែរ ដែលខ្លាច យល់ច្រឡំថា ព្រះយេស៊ូប្រសូតដើម្បីដណ្តើមអំណាចរបស់ព្រះអង្គ។ មិនមែនទេ ព្រះយេស៊ូប្រសូតណែនាំឱ្យយើងមានអំណរសប្បាយ ណែនាំឱ្យយើងទៅជាមនុស្សពេញលក្ខណៈ ណែនាំឱ្យយើងរួមជាមួយគ្នាដូចជាបងប្អូន ណែនាំឱ្យយើងកសាងសន្តិភាពនៅក្នុងពិភពលោក ឱ្យយើងទទួលធម៌មេត្តាករុណាដែលមកពីព្រះជាម្ចាស់។ ព្រះយេស៊ូប្រសូតដើម្បីឱ្យយើងស្គាល់ព្រះជាម្ចាស់ជាព្រះបិតាជាសេចក្តីស្រឡាញ់ ប៉ុន្តែអំពើបាបរបស់យើង ពេលខ្លះធ្វើឱ្យយើងដូចជាមនុស្សខ្វាក់ យើងរួមជាមួយមាសារតាំងដែលចេះតែបំផ្លាញ និងណែនាំឱ្យមានសង្គ្រាម និងណែនាំឱ្យយើងពិបាកចិត្តដែរ។
បុណ្យនៅថ្ងៃនេះ ដំណឹងល្អគឺព្រះជាម្ចាស់បានចាត់ទេវទូតមកប្រាប់លោកយ៉ូសេបនៅក្នុសុបិននិមិត្តថា លោកយ៉ូសែបត្រូវតែចេញទៅប្រទេសអេស៊ីប មានន័យថា គ្មានអ្វីគ្មាននរណាអាចឃាត់ព្រះជាម្ចាស់មិនឱ្យបំពេញតាមគម្រោងការរបស់ព្រះអង្គបានឡើយ ហើយគម្រោងការរបស់ព្រះអង្គគឺជួយសង្គ្រោះមនុស្សលោក។ ព្រះអង្គបានសម្រេចធ្វើដូច្នេះ ហើយព្រះអង្គនឹងបំពេញតាមគម្រោងការនេះជាដាច់ខាត។
ឧបការៈគុណរបស់ព្រះជាម្ចាស់គឺព្រះជាម្ចាស់ណែនាំអ្វីៗទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ តែគោរពសេរីភាពរបស់យើង ព្រោះយើងមិនមែនជាតុក្កតានៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ពេលយើងអានព្រះគម្ពីរអវសានកាលនៃពិភពលោក គឺព្រះជាម្ចាស់ មរណសាក្សី សន្តបុគ្គលទាំងអស់ទទួលជោគជ័យរួមជាមួយកូនក្មេងដែលត្រូវបានសម្លាប់ដោយគ្មានទោសនៅថ្ងៃនេះ។ ដូច្នេះដំណឹងល្អ គឺព្រះជាម្ចាស់បានប្រសូតជាមនុស្សគង់ជាមួយយើង ហើយនឹងណែនាំយើងឱ្យទទួលការសង្គ្រោះទោះបីនៅតែមានអំពើបាប ទោះបីនៅជាមួយទុក្ខលំបាក ឬអំពើឃោរឃៅនៅក្នុងជីវិតរបស់យើង ទោះបីមានបញ្ហាជាច្រើនក៏ដោយ។ ដូច្នេះសុំឱ្យយើងផ្ញើជីវិតទាំងសុ្រងទៅលើព្រះជាម្ចាស់ ព្រះយេស៊ូជាព្រះសង្គ្រោះ ដែលណែនាំឱ្យយើងមានសន្តិភាពនៅក្នុងដួងចិត្តរបស់យើងពិតប្រាកដមែន ទោះបីនៅតែមានការបៀតបៀន ប៉ុន្តែជាឱកាសដើម្បីឱ្យយើងផ្ញើជីវិតទៅលើព្រះជាម្ចាស់កាន់តែជ្រៅ កាន់តែច្បាស់រួមជាមួយព្រះអង្គ ដើម្បីឱ្យយើងរួចខ្លួនពីទុក្ខលំបាកទាំងប៉ុន្មាន តាមរយៈការចាត់ទេវទូតរបស់ព្រះអង្គមកនាំផ្លូវរបស់យើងដើម្បីទទួលការសង្គ្រោះ។ អាម៉ែន៕