ស្តេចអាប់ដេលឡាហ្ស៊ីស អ៊ីបេន សាអ៊ូត បង្រួបបង្រួមប្រទេសអារ៉ាប៊ី សាអ៊ូឌីត

ព្រះរាជាអាប់ដេលឡាហ្ស៊ីស អ៊ីបេន សាអ៊ូត ប្រសូត​នៅថ្ងៃ​ទី​​២៤ ខែវិច្ឆិកា ឆ្នាំ១៨៨០​នៅទីក្រុង​រីយ៉ាដ និងសោយទីវង្គតនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ទៅ​ទីក្រុងតាអេហ្វ។ ព្រះអង្គគឺជាស្ថានិក​នៃ​រដ្ឋសាអ៊ូឌីតទី៣ ដែលសព្វថ្ងៃនេះ គឺជាប្រទេស អារ៉ាប៊ី សាអ៊ូឌីត។ ពីថ្ងៃទី៨ ខែមករា ឆ្នាំ​១៩២៦ រហូតដល់ថ្ងៃសោយទីវង្គត ព្រះអង្គគឺជាស្តេច​ទី​២ នៃរដ្ឋហេដចា និងរដ្ឋណេដ និង​ជា​ស្តេច​ដំបូង​នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម័យទំនើប។

ព្រះនាមព្រះអង្គគេហៅថា ព្រះអង្គ អ៊ីបេន សាអ៊ូដ។ ព្រះអង្គគឺជាចៅលួតរបស់ព្រះមហាក្សត្រ ម៉ូហាម៉ាដ អ៊ីបេន សាអ៊ូដ ដែលជាក្សត្របង្កើតរដ្ឋ អេបេន អាបដេលវ៉ាហាប ដែលជា​រដ្ឋ​សាអ៊ូឌីត​​​ដំបូងនៅឆ្នាំ១៧៤៤។

បន្ទាប់ពីការសោយទីវង្គត់របស់ព្រះមហាក្សត្រ ហ្វៃសាល់ បេន តឺគី អាល់ សាអូដ ដែល​ជា​ស្តេច​​ទី២ នៃរដ្ឋសាអ៊ូឌីតទី២ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៨៦៥ អំណាចរបស់រាជ្យវង្ស អាល់ សាអ៊ូដ នៅលើរដ្ឋសាអ៊ូឌីតទី២ រង្គោះរង្គើយ និងធ្លាក់ទៅក្នុងដៃរបស់ត្រកួលគូប្រជែង ត្រកូល អាល់ រ៉ាជីដ ដែលមានប្រភពនៅទីក្រុង ហៃអ៊ីល និងត្រូវបានគាំទ្រដោយចក្រភព​អូតូម៉ង ដែល​ដណ្តើម​បានរាជធានីរីយ៉ាដ នៅឆ្នាំ១៨៨៤។

ព្រះអង្គ អ៊ីបេន សាអ៊ូដ ឬព្រះអង្គ អាប់ដេលឡាហ្ស៊ីស កូនប្រុសពៅរបស់ព្រះអង្គ ហ្វៃសាល់ ត្រូវ​បាន​តែង​តាំងជាប្រមុខយោធា​នៃ​គ្រួសារសាអ៊ូឌីត និងវាយប្រហារទីក្រុងរីយ៉ាដ។ ព្រះអង្គ​​ដណ្តើម​បានទីក្រុងនេះ មុននឹង​ទទួល​បរាជ័យវិញ ប៉ុន្តែ​ព្រះអង្គបានទទួលជោគជ័យក្នុង​ការនាំ​គ្រួសារ​ចាក​ចេញ​ទៅកាន់វាល​លំហ​នៅ​ឆ្នាំ១៨៩១។ ព្រះអង្គ អាប់ដេលឡាហ្ស៊ីស ដំបូងឡើយ​បាន​​ទៅ​ជ្រក​ជាមួយកុលសម្ព័ន្ធ អាល់ មូរ៉ា។ បន្ទាប់មក ព្រះអង្គ អ៊ីបេន សាអ៊ូដ ចាកចេញ​ពី​កុល​​សម្ព័ន្ធអាល់ មូរ៉ា ដើម្បីទៅប្រទេស​បារ៉ែន មេដឹកនាំបារ៉ែន ព្រះអង្គ អ៊ីសសា​ បេន អាលី អាល់ ខាលីហ្វា​បាន​ចង​សម្ព័ន្ធមិត្តជាមួយ ព្រះអង្គ អាប់ដេលឡាហ្ស៊ីស។  បន្ទាប់មកទៀត ព្រះអង្គ​​ទៅ​ប្រទេសកាតា និងគូវ៉ែត ដែល​មាន​មេដឹកនាំ មូបារ៉ាក បានទទួលបដិសណ្ឋា​កិច្ច​ព្រះអង្គ ជាមួយ​នឹងការយល់ព្រមពីជនជាតិ​អូតូម៉ង់។ ហើយគ្រួសារសាអ៊ូដ បានស្តារឡើងវិញ​នៅ​ឆ្នាំ​១៨៩២។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៣២ ព្រះអង្គបានចេញច្បាំងដើម្បីបង្រួបបង្រួមរដ្ឋ រាជាណាចក្រ អារ៉ាប៊ី សាអ៊ូឌីត។ តាមរយៈសន្ធិសញ្ញាតាអេហ្វនៅឆ្នាំ១៩៣៤ អារ៉ាប៊ីសាអ៊ូឌីត បានបញ្ជូល​ជា​ឧបសម្ពន្ធ​នូវខេត្តរបស់យេម៉េន ៣ គឺអាសៀ ណារ៉ង និងហ្ស៊ីហ្សាន។ សង្រ្គាមទាំងនេះ បាន​អនុញ្ញាត​ឲ្យមានការឡើងកាន់អំណាចរបស់ព្រះអង្គអ៊ីបេន សាអ៊ូដ តែក៏បានធ្វើឲ្យមាន​មនុស្ស​ស្លាប់ ៥០០០០០នាក់ នៅរវាងឆ្នាំ១៩០១ និងឆ្នាំ១៩៣២។

ចាប់តាំងពីឆ្នាំ១៩៣៨ ភាពរុងរឿងរបស់រាជាណាចក្រ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេង និង​ធ្វើ​ឲ្យ​រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតក្លាយជារាជាណាចក្រមួយដ៏មានអំណាចបំផុត​នៅមជ្ឈិម​បូព៌ា។

ជាផ្លូវការ នៅអំឡុងសង្រ្គាមលោកលើកទី២ ព្រះអង្គអ៊ីបេន សាអ៊ូដ នៃប្រទេសអារ៉ាប៊ី ប្រកាន់​ជំហរ​អព្យាក្រឹត។ ប៉ុន្តែព្រះអង្គមានទំនោរផ្តល់ការអនុគ្រោះសម្រាប់ក្រុមសម្ព័ន្ធមិត្ត។

នៅឆ្នាំ១៩៤៥ ព្រះអង្គអ៊ីបេន សាអ៊ូដព្រមព្រៀងជាមួយប្រធានាធិបតីអាម៉េរិក លោក​ហ្វ្រេនគ្លីន រូសឺវែលនូវកិច្ចព្រមព្រៀងយុទ្ធសាស្រ្តដែលលើកទឹកចិត្តដោយ​ភូមិសាស្រ្ត​នយោបាយ​ប្រេង ដែល​ដាក់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងឆត្រសេដ្ឋកិច្ច និងការការពារពី​យោធា​អាម៉េរិក។ អារ៉ាប៊ីសាអ៊ូឌីត បានផ្តល់សម្បទាននូវធនធានរបស់ខ្លួនខាងប្រេងទៅដល់​សហរដ្ឋអាម៉េរិក។  នៅក្នុងឆ្នាំតែមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាសមាជិកនៃអង្គការ​សហ​ប្រជាជាតិ និងរណសិរ្យអារ៉ាប់។

ព្រះអង្គអ៊ីបេន សាអ៊ូដបានសោយទីវង្គតនៅឆ្នាំ១៩៥៣ ដោយជំងឺគាំងបេះដូង។

 

Daily Program

Livesteam thumbnail