«ពិព័រណ៍អប់រំឆ្នាំ២០២៤» នឹងប្រព្រឹត្តទៅនៅថ្ងៃ ០៧ ធ្នូ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
កម្មវិធីពិព័រណ៍អប់រំឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៨:០០ យប់ ដែលធ្វើឡើងនៅទីតាំង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច អនុញ្ញាតឱ្យចូលរួមដោយសេរី។
កម្មវិធីពិព័រណ៍អប់រំឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៨:០០ យប់ ដែលធ្វើឡើងនៅទីតាំង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច អនុញ្ញាតឱ្យចូលរួមដោយសេរី។
- លើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈអំពីសមិទ្ធផលរបស់ មហាវិទ្យាល័យទាំង៤ សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ។
- ផ្តល់ឱកាសដល់ក្រុមហ៊ុន ធនាគារ ក្រុមហ៊ុនមេធាវី អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ស្ថាប័នពួកគេ។
- ផ្តល់ឱកាសដល់គ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយសកម្មភាពការងាររបស់ពួកគេ។
- បង្កើតឱកាសឱ្យសិស្ស និស្សិត ចូលរួមបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ទៅលើការសិក្សារបស់ខ្លួន។
- បង្កើតឱកាសសម្រាប់សិស្សវិទ្យាល័យបានចូលរួមទស្សនា និងស្វែងយល់ពីជំនាញតាមបណ្ដាលគ្រឹះស្ថានឧត្តមសិក្សានានា។
បន្ថែមពីនេះ ពិព័រណ៍អប់រំ ក៏មានកម្មវិធីដ៏សប្បាយនិងមានន័យយ៉ាងច្រើនដូចជា ការដាក់តាំងបង្ហាញស្ដង់អាហារ សៀវភៅ និងសម្ភារៈផ្សេងៗ រហូតដល់១០០ស្ដង់ ការប្រគំតន្ត្រី ការសម្តែង និងការលេងល្បែងកំសាន្តផ្សេងៗ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ពីវាគ្មិនកិត្តិយសអំពីដំណើរជីវិតក្នុងសាកលវិទ្យាល័យ និងការអភិវឌ្ឍន៍ ព្រមទាំង ការចែកធម្មទានសៀវភៅ ចំនួន១៥០០ក្បាល។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ធ្លាប់បានរៀបចំកម្មវិធីពិព័រណ័អប់រំនេះ កាលពីឆ្នាំ២០២៣ ដែលបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណ ២០០០០ នាក់ ដោយកម្មវិធីពិព័រណ៍អប់រំ ក្នុងឆ្នាំនេះវិញរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០ នាក់ផងដែរ។ កម្មវិធីពិព័រណ៍អប់រំឆ្នាំ២០២៤នេះ គឺជាកម្មវិធីដ៏សប្បាយរីករាយមួយ ដែលអ្នកចូលរួមមិនត្រឹមតែទទួលបានការកម្សាន្ត និងបង្កើតអនុស្សាវរីយ៍ល្អៗផងទេ ថែមទាំងអាចរៀនសូត្របន្ថែមទៀតពីបទពិសោធន៍និងចំណេះដឹងរបស់វាគ្មិនកិត្តិយសនៅក្នុងកម្មវិធីនេះផងដែរ៕