គណៈប្រតិភូព្រះសហគមន៍កាតូលិក ដែលដឹកនាំដោយលោក អេនឌ្រូវ ថាសាត ( Andrews Thazhath ) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅឥណ្ឌា បានដឹកនាំតំណាងព្រះសហគមន៍ជួបជាមួយនាយករដ្ឋមន្ត្រីហិណ្ឌូជាតិនិយមដែលទើបជាប់ឆ្នោតជាថ្មី ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់គ្រីស្តបរិស័ទ ចំពោះការកើនឡើងអំពើហិង្សាប្រឆាំងគ្រីស្តសាសនានៅក្នុងប្រទេស។