យោងតាមរបាយការណ៍នៃកម្មវិធីពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ CNUCED បានឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍទទួលរងឥទ្ធិពលបរិស្ថានពីសេដ្ឋកិច្ចបច្ចេកវិទ្យា ទំនើប ប៉ុន្តែបានទទួលប្រយោជន៍តិចតួចពីយុគសម័យថ្មីនេះ។ របាយការណ៍ក៏បានបញ្ជាក់អំពីឥទ្ធិពលដ៏មហិមានៃវិស័យបច្ចេកវិទ្យាទៅលើបរិស្ថាន និងផ្នែកដែលមិនបានទទួលស្មើគ្នាដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះ។