ការប្រែប្រួលអាកាសធាតុ គឺជាឧក្រិដ្ឋជនដោយគ្មានការសង្ស័យសម្រាប់រលកកម្តៅដ៏ខ្លាំងក្លានៅអឺរ៉ុប
ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការស្រាវជ្រាវអាកាសធាតុ (WWA) នៅក្នុងការសិក្សាមួយដែល ផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានសន្និដ្ឋានថា ការប្រែប្រួល អាកាសធាតុ គឺជាឧក្រិដ្ឋជនដោយគ្មានការសង្ស័យសម្រាប់ការរីកវិសាលភាពនៃរលកកម្តៅ ដែលវាយប្រហារអឺរ៉ុបខាងលិច ដែលមិនដែលកើតមានសោះរយៈពេល ៥០ឆ្នាំ មកហើយ។
អ្នកសិក្សាស្រាវជ្រាវបានសន្និដ្ឋានថា សីតុណ្ហភាពខ្ពស់ខ្លាំងនៅក្នុងអំឡុងពេលថ្ងៃ ក៏ដូចជាពេលយប់ គឺមិនដែលកើតមានឡើងឡើយចាប់តាំងពីឆ្នាំ១៩៧៦ ដែលជាឆ្នាំដែលត្រូវបានកត់សម្គាល់ដោយរលកកម្តៅដ៏មានសក្តានុពល។ ពួកគេបានសិក្សាលើទំនួលខុសត្រូវនៃការធ្លាក់អន់ថយរបស់អាកាសធាតុដោយសារស្នាដៃមនុស្សសម្រាប់ព្រឹត្តិការណ៍ឧតុនិយមដ៏ហួសហេតុទាំងនេះ។ ពួកគេបានគណនាថា ៖ “រលកកម្តៅស្រដៀងគ្នាកើតឡើងនៅពេលនោះ គ្រាន់តែវាក្តៅតិចជាង ៣,៥ °C នៅពេលថ្ងៃ និង ២,៤°C នៅពេលយប់។”
លោកថេអូឌ័រ ឃីបភីង មកពីមហាវិទ្យាល័យអធិរាជក្រុងឡុងដ្រ៍ ដែលជាអ្នកសិក្សាស្រាវជ្រាវមួយរូប បានបញ្ជាក់ថា ៖ “យើងបានសន្និដ្ឋានថា នៅអំឡុងពេល ៥០ឆ្នាំ ចុងក្រោយ ដែល សីតុណ្ហភាពឡើងជាមធ្យម ១,១°C លទ្ធភាពនៃការកើតមានឡើងនូវរលកកម្តៅដូចលើកនេះ នឹងមានការផ្លាស់ប្តូរយ៉ាងធំធេង។ លោកបានបញ្ជាក់ថា ៖ “រលកកម្តៅលើកនេះនឹងមិនអាច កើតមានឡើងបានទេនៅខែមិថុនា ប្រសិនបើមិនមានការប្រែប្រួលអាកាសធាតុទេនោះ”។
អឺរ៉ុបខាងលិចបានទទួលរងជាងរយៈពេលមួយសប្តាហ៍នៃកម្តៅហួសហេតុ ដែលជាវិបាកនៃពីវត្តមាននៃមាឌខ្យល់កម្តៅដ៏សម្បើម ដែលមានប្រភពពីទ្វីបអាហ្វ្រិក បានហោះរលងពីលើទ្វីបអឺរ៉ុបខាងលិច។
លោកហ្វ្រ៊ីដឺរីក អូតតូ មកពីមហាវិទ្យាល័យអធិរាជក្រុងឡុងដ្រ៍ដែរ បានអធិប្បាយថា ៖ “បាតុភូតអាកាសធាតុ មិនមែនជារឿងចម្លែកអ្វីទេ ប៉ុន្តែកម្តៅវិញ គឺក្តៅចម្លែក ឬ យ៉ាងហោចណាស់ វាជារឿងចម្លែក នៅពីមុខការប្រែប្រួលអាកាសធាតុដោយសារស្នាដៃមនុស្ស។”
ការប្រែប្រួលអាកាសធាតុដែលមានប្រភពពីមនុស្សកើតមានឡើងដោយសារការប្រើប្រាស់ដ៏សម្បើមនៃថាមពលផូស៊ីល ធ្យូងថ្ម ប្រេង និងឧស្ម័នផូស៊ីល ព្រមទាំងការមិនមានវិធានការទប់ស្កាត់ការបំផ្លាញព្រៃឈើ។ល។
សម្រាប់ការសិក្សារបស់ពួកគេ អ្នកវិទ្យាសាស្រ្តយកចេញពីមូលដ្ឋាននៃប្រទេសជាច្រើននៅទ្វីប អឺរ៉ុបដើម្បីធ្វើការប្រៀបធៀបទិន្ឋន័យនៃការសង្កេតមើលឧតុនិយមសព្វថ្ងៃ និងក៏ធ្វើការព្យាករសម្រាប់បណ្តាថ្ងៃខាងមុខ ពីព្រោះភាគនៃការកើនកម្តៅនៅតែបន្តជានិច្ច ជាមួយទិន្នន័យនៃការសង្កេតពិនិត្យតាំងពីឆ្នាំ១៩៧៦ និងពីឆ្នាំ២០០៣។
អ្នកសិក្សាស្រាវជ្រាវ ក៏បានបដិសេធទាំងស្រុងនូវរាល់ទំនួលខុសត្រូវនៃបាតុភូតធម្មជាតិអេល នីណូ ដែលធ្វើឲ្យសីតុណ្ហភាពផ្ទៃទឹកសមុទ្រខាងលើឡើងក្តៅ នៅតំបន់កណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ខ្សែអេក្វាទ័រ និងបណ្តាលឲ្យមានរដូវរាំងស្ងួត ទឹកជំនន់ និង កម្តៅសីតុណ្ហភាពក្តៅខ្លាំងជាប់កំណត់ត្រានៅជុំវិញពិភពលោក។ ដូច្នេះ បាតុភូតអេល នីណូមិនបានដើរ តួនាទី ណា១ ចូលមកពាក់ព័ន្ធនៅក្នុងរលកកម្តៅនៅទ្វីបអឺរ៉ុបនេះទេ។
លោកហ្វ្រ៊ីដឺរីក អូតតូ កត់សម្គាល់ថា ៖ “ស្ត្រេសពីកម្តៅ ដែលរួមបញ្ចូលសីតុណ្ហភាពខ្ពស់ និង កម្រិតសំណើមខ្លាំង ក៏ធ្វើឲ្យរដូវក្តៅខ្លាំងនេះ មានភាពមិនស្រណុក និងគ្រោះថ្នាក់ជាពិសេស ផងដែរ។”
យោងតាមការសិក្សា ជិត ៤៥% នៃទីក្រុងចំនួន ៨៥៤ ដែលត្រូវបានធ្វើវិភាគនៅ៣០ប្រទេស អឺរ៉ុបបានទទួលរងការវាយប្រហារ ឬជិតរងការវាយប្រហារ ដែលនេះគឺជាកំណត់ត្រា ប្រវត្តិសាស្រ្តនៃស្រេ្តសពីកម្តៅ។