នៅថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅក្នុងប្រទេសឥណ្ឌូនេស៊ី ទ្រង់បានបញ្ជាក់ប្រាប់គ្រិស្តបរិស័ទនិងពលរដ្ឋឥណ្ឌូនេស៊ីថា 'យើងទាំងអស់គ្នាមានទំនាក់ទំនងគ្នា' ហើយប្រកាសឲ្យព្រះសហគមន៍នានា បន្តលើកតម្កើងសុខដុមរមនាដល់មនុស្សជាតិរួមរបស់យើង ដែលជាការរំលឹកថា "គ្មាននរណាម្នាក់អាចធ្វើបានដោយគ្មានអ្នកផ្សេងទេ" និងការអំពាវនាវឱ្យយកឈ្នះ លើ ឧបសគ្គ និងការមិនអត់ឱន ប្រសិនបើយើងចង់ជួយសង្គ្រោះមនុស្សជាតិ និងភពផែនដី