លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២២ នៅទីក្រុងគែរ ប្រទេស អេហ្ស៊ីប។ លោកគឺជាសកលវិទ្យាធិការ ចៅក្រម អ្នកនយោបាយ រដ្ឋបុរស និងជាអ្នកការទូតអេហ្ស៊ីប។ លោកគឺជាអគ្គលេខាធិការទី៦ នៃអង្គការសហប្រជាជាតិ ពីខែមករា ឆ្នាំ១៩៩២ ដល់ខែធ្នូ ឆ្នាំ១៩៩៦ និងជាអគ្គលេខាធិការទី១ នៃអង្គការហ្វ្រង់កូហ្វូនីពីខែវិច្ឆិកា ឆ្នាំ១៩៩៧ ដល់ខែធ្នូ ឆ្នាំ២០០២។