មុនពេលដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ឡេអូ ទី១៤ ទៅកាន់ទីក្រុងអាស៊ីស៊ី (Assisi) នៅអ៊ីតាលីនាសប្តាហ៍នេះ ដើម្បីបិទសន្និបាតលើកទី៨១ នៃសភាព្រះសហគមន៍កាតូលិកអ៊ីតាលី លោក កាឌីណាល់ ម៉ាតេអូ ម៉ារីយ៉ា ហ្ស៊ូពី (Matteo Maria Zuppi) បានថ្លែងទៅកាន់ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកអ៊ីតាលី ឱ្យរិះគិតនិងលើកកម្ពស់ជួយរកសន្តិភាពនៅក្នុងពិភពលោកដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។