វិចារណកថា សុខភាពគឺជាគ្រឹះនៃអ្វីៗទាំងអស់! កុំអោយសុខភាពទ្រុឌទ្រោមហើយបានយើងប្រឹងស្តារ ពេលណាដែលគិតអំពីថាមពលនិងសក្តានុពលមនុស្សយើងម្នាក់ៗមិនអាចមិននិយាយឬបំភ្លេចកត្តាសុខភាពបានឡើយ។ សុខភាពគឺជាមូលដ្ឋានគ្រឹះកំណត់គ្រប់យ៉ាង បើសុខភាពខ្សោយថាមវ័ន្តនិងថាមពល ក៏ដូចជាការទទួលខុសត្រូវលើការងារក៏វាខ្សោយទៅតាមនោះដែរ ។
ពត៌មាន សម្រាប់ប្រទេសអារ៉ាបរួម អេមីរ៉េត អ៊ីរ៉ង់បានក្លាយជាប្រទេសជិតខាងបំពុល ហើយ ទីក្រុងអាប៊ូ ដាប៊ី បានចាកចេញពីអង្គការអូពិប កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ទីក្រុងអាប៊ូ ដាប៊ី បានចាកចេញពីអង្គការក្រុមប្រទេសអ្នកផលិតប្រេង អង្គការអូពិប (Opep)។ ពីពេលនេះទៅ ប្រទេសជាសមាជិកដទៃៗទៀត ត្រូវតែចាត់ចែងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ប្រទេសជិតខាងដែលបំពុល។
ពត៌មាន គោលដៅនិងគោលការណ៍ បេសកម្មការទូតរបស់សន្តអាសនៈគឺបម្រើសន្តិភាព សច្ចភាព និងយុត្តិធម៌ ក្នុងដំណើរយាងទស្សនកិច្ចទៅកាន់សាលាបព្វជិតសាសនា ក្នុងឱកាសខួបលើកទី ៣២៥ នៃសាលាការទូតសន្តអាសនៈ សម្តេចប៉ាបឡេអូទី១៤ បានឆ្លុះបញ្ចាំងពីតួអង្គនិងតួនាទីដ៏សំខាន់របស់អ្នកការទូតរបស់បុរីវ៉ាទីកង់ឫសន្តអាសនៈ ថា អ្នកការទូតជាអ្នកនាំសារនៃសន្តិភាព ដែលត្រូវបានអំពាវនាវឱ្យការពារគ្រួសារមនុស្សជាតិជារូមមិនមែន តែសហគមន៍គ្រិស្តបរិស័ទឡើយ ។
ពត៌មាន តុលាការឥណ្ឌាគាំពារសិទ្ធិស្ត្រីពេញវ័យក្នុងការចូលរួមក្នុងជីវិតសាសនា តុលាការឥណ្ឌាថ្មីៗនេះបានសម្រេចចេញសាលក្រមថា ការមិនពេញចិត្តរបស់ឪពុកម្តាយចំពោះការសម្រេចចិត្តរបស់កូនស្រីពេញវ័យក្នុងការចូលរួមសកម្មភាពសាសនាណាមួយគឺជារឿងមិនត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Catholic Connect។
វិចារណកថា រឿងព្រំដែនទាមទារពេលរាប់ឆ្នាំ! សំខាន់កុំបោះបង់ការតស៊ូព្យាយាម រឿងទំនាស់ត្រឹមដីភូមិដើម្បីទទួលបានយុត្តិធម៌ មានការសុខចិត្តសុខកាយ នឹងគ្នាករណីខ្លះត្រូវដោះស្រាយតជំនាន់ ដូច្នេះករណីដោះស្រាយបញ្ហាព្រំដែនវាទាមទារពេលវេលានិងការតស៊ូ អំណត់ ហើយព្យាយាម ដោយមិនកំណត់ សំខាន់យើងកុំបោះបង់ការព្យាយាម ។
ជីវិតនិងសង្គម ២៧ឆ្នាំនៃនាវាម្ពុជាក្នុងមហាសមុទ្រអាស៊ាន ពីការឯកោមកជាតួអង្គដ៏មានឥទ្ធិពល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ មាតុភូមិកម្ពុជាបានប្រារព្ធខួបលើកទី២៧ នៃថ្ងៃប្រវត្តិសាស្ត្រដែលទង់ជាតិ «ជ័យជោគជ័យ» បានបង្ហូតឡើងនៅកណ្តាលទីក្រុងហាណូយ ក្លាយជាសមាជិកទី១០ នៃគ្រួសារអាស៊ាន កាលពីឆ្នាំ១៩៩៩។
បរិស្ថាន លែងអណ្តើកហ្លួង ២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល នាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WCS នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានលែងអណ្តើកហ្លួងដែលជាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជបំផុតចំនួន ២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថាសត្វអណ្តើកហ្លួងអាចរស់នៅនិងបន្តពូជបាន។
ជំនឿ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ យ៉ូហាន (១០,២២-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ជម្រាបសួរបងប្អូន ព្រះបន្ទូលថ្ងៃនេះ មកពីយ៉ូហានជំពូក (១០, ២២ - ៣០) ដែលជាព្រះបន្ទូលទាក់ទង នឹង គង្វាលដ៏សប្បុរស។ ព្រះយេស៊ូប្រៀបធៀបព្រះអង្គដូចជា គង្វាលដែលតាមរកចៀម អ្វីដែលព្រះ អង្គ បង្ហាញឲ្យយើងនៅថ្ងៃនេះគឺចិត្តរបស់គង្វាល ចំពោះចៀម។
ជំនឿ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (១៦,១៥-២០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន ក្រោយពីព្រះយេស៊ូ ព្រះអង្គមានព្រះជន្មថ្មីដ៏រុងរឿង មានជ័យជំនះលើសេចក្ដីស្លាប់ ព្រះអង្គប្រកាសថា "ចូរទៅគ្រប់ទីកន្លែង ដើម្បីប្រកាសដំណឹងល្អ អ្នកជឿទទួលពិធីជ្រមុជទឹក នឹងទទួលបានការសង្គ្រោះ រីឯអ្នកមិនជឿវិញ នឹងទទួលទោស"។
ជំនឿ ទី២៤ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ (យ៉ូហាន ៦,៥២-៥៩)អត្ថាធិប្បាយគម្ពីរថ្ងៃ លោកបូជាចារ្យ ផាន បូរី នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា៖ «សាច់ខ្ញុំជាអាហារដ៏ឆ្ងាញ់ ដ៏ល្អ ដ៏ឈ្ងុយ ហើយលោហិតរបស់ខ្ញុំ ឈាមរបស់ខ្ញុំ គឺជភេសជ្ជៈដ៏ឆ្ងាញ់ដែរ»។
សហរដ្ឋអាមេរិក នឹងបញ្ចុះពន្ធគយកម្ពុជាឱ្យស្មើប្រទេសក្នុងតំបន់ ប្រសិនបើគូប្រជែងទទួលបានកិច្ចព្រមព្រៀងល្អជាង