Latest Contents

  • ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៧,២៦-៣៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

    Nov 14, 2025
    នៅ​ក្នុង​អត្ថបទ​ព្រះគម្ពីរ​ដំណឹងល្អ​​ថ្ងៃ​នេះ ព្រះយេស៊ូ​បាន​លើក​ឡើង​អំពី​គំរូ​របស់​លោក​ណូអេ និង​គំរូ​របស់​ប្រពន្ធ​របស់​លោក​ឡុត។ ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូ​លើក​ឡើង​អំពី​បុគ្គល​ទាំង​ពីរ​នាក់​នេះ? លោក​ណូអេ​បាន​ដឹង​អំពី​បញ្ហា​ដែល​នឹង​កើត​ឡើង បន្តិច​ទៀត​​ព្រះ​ជា​ម្ចាស់​នឹង​នាំ​ឲ្យ​មាន​ទឹក​ជំនន់ ហើយ​ទឹក​ជំនន់​នេះ​នឹង​​បំផ្លិចបំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ពិភពលោក រីឯ​ប្រពន្ធ​លោក​ឡុត ព្រះយេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​ឲ្យ​យើង​ធ្វើ​ដំណើរ​ទៅ​មុខ យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ កុំ​ងាក​រេ។ យើង​​ឃើញ​ថា ប្រពន្ធ​របស់​លោក​ឡុត គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ តែគាត់​បែរ​មើល​ក្រោយ នាំ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​រូប​សំណាក។
  • ថ្ងៃទី១១ ខែវិច្ឆិកា ២០២៥អត្ថបទគម្ពីរ (លូកា ១៧,៧-១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

    Nov 14, 2025
    ថ្ងៃនេះយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្តជាអង្គម្ចាស់នៃយើង។ ព្រះអង្គបានណែនាំឲ្យយើងទទួ​ល​​​ស្គាល់តួនាទីរបស់យើងក្នុងឋានៈជាគ្រីស្តបរិស័ទ។ តើគ្រីស្តបរិស័ទយើងមានតួនាទីអ្វីក្នុងឋានៈយើងជាគ្រី​ស្ត​បរិស័ទ?

គេកាន់តែមើលស្រាលយើង ! យើងត្រូវតែប្រឹងនិង​អត់ធ្មត់

នៅពេលគេមើលស្រាលយើង ខឹងគេចុះ ប៉ុន្តែកុំប្រទូសសារ៉ាយហើយយកកំហឹងទល់កំហល់ គឺប្រើសតិហើយកែប្រែការឈឺចាប់ឲ្យទៅជាកម្លាំងដើម្បីខិតខំធ្វើឲ្យ​សម្រេចបានលើសពីគេ ប៉ុន្តែប្រសិនបើយើងខឹងគេ តែមិនខំ ហើយផ្ទុយទៅវិញនៅតែបន្តត្រសុលក្បាលឲ្យគេមើលងាយទៀតនោះ វាគឺជារឿង​មួយ​មិនគួរទាល់តែសោះ។
Nov 17, 2025
  • សារលិខិតសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ក្នុងរដូវអប់រំពិសេស ឆ្នាំ២០២៥ «ចូរយើងធ្វើដំណើររួមគ្នាក្នុងសេចក្តីសង្ឃឹម»

    Mar 05, 2025
    បងប្អូនជាទីស្រឡាញ់! យើងចាប់ផ្តើមបូជនីចរក្នុងរដូវអប់រំពិសេសប្រចាំឆ្នាំ ដោយជំនឿនិងសេចក្តីសង្ឃឹម ជាមួយសញ្ញានៃការសុំលើកលែងទោសដោយរោយផេះលើក្បាល។ ព្រះសហគមន៍ដែលជាមាតា និងជាម្ចាស់ក្សត្រី បានអញ្ជើញយើងឲ្យរៀបចំចិត្តគំនិត និងបើកបេះដូងទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់​ ដើម្បីយើងអាចប្រារព្ធបុណ្យចម្លងរបស់ព្រះគ្រីស្តជាអម្ចាស់ ដែលមានជ័យជម្នះដ៏អស្ចារ្យលើអំពើបាប និងសេចក្តីស្លាប់។ សន្តប៉ូលបានប្រកាសសេចក្តីនេះថា៖ «ជ័យជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!​  មច្ចុរាជ​អើយ​ ​តើ​ជ័យជម្នះ​របស់​ឯង​នៅ​ឯណា? មច្ចុរាជ​អើយ‌ ​  តើ​អំណាច​ប្រហារជីវិត​​របស់​ឯងនៅ​ឯណា?» (១ករ ១៥,៥៤-៥៥)។ ជាការពិតណាស់ ព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាស្នូលនៃជំនឿរបស់យើង និងជាការធានាចំពោះព្រះបន្ទូលសន្យាដ៏ប្រសើររបស់ព្រះបិតា គឺជីវិតអស់កល្បជានិច្ច ដែលបានចាប់ផ្តើមក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ (យហ ១០,២៨; ១៧,៣)។
  • កានមូ ព្រះចៅអាធិរាជ ដែលពង្រឹងស្ថាបនាស្ថាបនអំណាចជប៉ុន

    Nov 17, 2025
    ព្រះចៅអធិរាជកានមូ ប្រសូតនៅឆ្នាំ៧៣៧ និងសោយទីវង្គតនៅថ្ងៃទី៩ មេសា ឆ្នាំ៨០៦។ ព្រះ​អង្គគឺជាអធិរាជទី៥ នៃប្រទេសជប៉ុនតាមលំដាប់ប្រពៃណីនៃការស្នងរាជ្យ។ ព្រះអង្គ​សោយរាជ្យ​​ពីឆ្នាំ៧៨១ រហូតដល់ថ្ងៃសោយទីវង្គតនៅឆ្នាំ៨០៦។ នាមផ្ទាល់ខ្លួន គឺព្រះអង្គម្ចាស់ យ៉ាម៉ាបេ ហើយព្រះអង្គក៏ជួនកាលត្រូវបានគេហៅថា កាស្ហ៊ីវ៉ាបារ៉ា តេនណូ។

Daily Program

Livesteam thumbnail