សម្រាប់អ្នកក្រថ្នាក់ដ៏ល្អសម្រាប់រៀនភាសា គឺបណ្តាញសង្គម
សម្រាប់អ្នកដែលក្រីក្រថ្នាក់ដ៏ល្អប្រសើរបំផុតសម្រាប់រៀនភាសាបរទេសមិនថា ភាសាណាទេ គឺបណ្តាញសង្គម ប៉ុន្តែយើងក៏ត្រូវតែចេះស្វែងយល់និងកំណត់ព្រំដែនរបស់យើងអោយច្បាស់ លាស់ ហើយដាក់ការព្យាយាម ។
មកដល់ពេលនេះមានអ្នកដែលជោគជ័យខាងភាសាជាច្រើនអាចទទួលបានចំណេះនិងជំនា ញខាងភាសានេះ ដោយមិនចាំបាច់ចំណាយពេលទៅសាលារៀនច្រើនឡើយ ពីព្រោះបណ្តាញសង្គមជួយច្រើន។
បណ្តាញសង្គមអាចនជួយពង្រឹងលទ្ធភាពនៃការស្តាប់ លទ្ធភាពនៃការធ្វើសកម្មភាពជាក់ស្តែង ហើយក៏អាចជួយផ្នែកនិយាយបានមួយចំណែកផងដែរ លើកលែងការសរសេរ ដោយសារតែ យើងមិនអាចវាស់ស្ទង់គុណភាពរបស់យើងបាន ហើយជំនាញនេះអាចត្រូវការអ្នកដែលចេះជួយតម្រែតម្រង់ ប៉ុន្តែលើជំនាញផ្សេងគឺវាមានប្រសិទ្ធភាពបំផុត។
ក្រៅពីជួយខាងនិយាយ ស្តាប់ និង សក្ខីកម្មនៃសកម្មភាពទូទៅ បណ្តាញសង្គមក៏អាចនឹងជួយ ពង្រីកជំនាញនិងដឹងអំពីវិធីសាស្រ្តនៃការធ្វើទំនាក់ទំនងដ៏ប្រសើរតាមរយៈការចងជាបណ្តាញ ផ្សេងៗបានថែមទៀតផង។
មកដល់ពេលនេះយើងខ្ញុំបានធ្លាប់ជួបកុមារជាច្រើន នៅតំបន់ជនបទ ដែលមិនមានសាលា ភាសាអង់គ្លេស ប៉ុន្តែជាមួយនឹងទូរស័ព្ទ គឺពួកគេអាចប្រើប្រាស់និងនិយាយភាសាអង់គ្លេស ទាំ ងការបញ្ចេញសម្លេង និង ការយល់សំនួរយ៉ាងស្ទាត់ជំនាញបំផុត ដែលយើងខ្ញុំសឹងតែមិននឹកស្មានដល់។
នេះគឺជាសេចក្តីពិតមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងក៏ត្រូវតែប្រុងប្រយ័ត្ន ពីព្រោះ បណ្តាញសង្គមក៏ជាច្រកមួយសម្រាប់សង្គមងងឹត ឫក្រុមជនអគតិ ដែលប្រើប្រាស់បណ្តាញសង្គម នៅក្នុងគោលដៅរបស់ពួកគេ ដូច្នេះយើងអាចនឹងធ្លាក់ខ្លួនជាឈ្នាន់របស់ពួកគេ ដូច្នេះដើម្បីបញ្ចៀសនូវបញ្ហាសម្រាប់ខ្លួនយើង យើងក៏ត្រូវតែមានការស្វ័យប្រុងប្រយ័ត្ន នៅក្នុងករណីមានផែនការឫសកម្មភាព អូសទាញណាមួយ អាចសួរអ្នកដែលមានជំនាញមានបទ ពិសោធន៍ហើយសិក្សាស្វែងយល់ ដោយផ្សារភ្ជាប់នឹងច្បាប់ ទំនៀមទម្លាប់ និងប្រពៃណីរបស់សង្គម។
សរុបមកវិញ នៅសម័យនេះទោះបីជាយើងជាអ្នកក្រក៏សូមកុំអស់សង្ឃឹមពីព្រោះកាលណាយើង មានក្តីសង្ឃឹម វាគឺជាពន្លឺ ហើយកុំយកឧបសគ្គមកពន្លិចក្តីសង្ឃឹមរបស់យើងអោយអស់រស្មី។ សូមពុះពារនិងខំប្រឹង តាមច្រកផ្សេងៗ ហើយបណ្តាញសង្គមគឺជាច្រកមួយ សម្រាប់ យើងទាំងអស់គ្នា៕