សន្តិភាពមានហើយ សន្តិសុខមានតែត្រូវពង្រឹងបន្ថែម!
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ជាខួប២៥ឆ្នាំនៃការដណ្តើមសន្តិភាពនៅក្នុង ប្រទេសពេញទំហឹង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសន្តិសុខនៅក្នុងប្រទេសហាក់មិនទាន់មានពេញទំហឹងដូចសន្តិភាពនៅឡើយទេ។
សន្តិសុខនៅតែជាបញ្ហាប្រឈមមួយមិនថានៅរាជធានីភ្នំពេញដែលជាបេះដូង និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជ វប្បធម៌ និងប្រវត្តិសាស្ត្រ ទេនៅតាមបណ្តាខេត្តនានាក៏នៅតែមានបញ្ហាប្រឈមដែលយើងត្រូវតែយកចិត្តទុកដាក់លើបន្ថែមទៀតដើម្បីធ្វើយ៉ាងណាធានាអោយប្រទេសយើងសន្តិភាពភាពហើយសន្តិសុខធានាបានថែមទៀត។
បញ្ហាសន្តិសុខ និង សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម និង សណ្តាប់ធ្នាប់សាធារណៈវាមិនមែនជារឿងងាយស្រួលដែលជាតិមួយងាយស្រួលនៅក្នងការដោះស្រាយទេ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាប្តេជ្ញានិងមានឆន្ទះ ពិតប្រាកដនៅក្នុងការធ្វើអោយសង្គមយើងមានវានឹងមាន ដូច្នេះសូមយកចិត្តទុកដាក់។ បញ្ហាទាំងអស់នេះគឺពេលខ្លះបង្កនិងបង្កើតដោយយើងខ្លួនឯងប៉ុណ្ណោះ។
បញ្ហាសន្តិសុខដែលកំពុងតែមាននៅកម្ពុជាយើងនៅពេលនេះមាន ចោរកម្ម និងប្លន់ ការប្រើប្រាស់អាវុធ អំពើហិង្សានៅក្នុងគ្រួសារនិងនៅលើផ្លូវ ចរាចរណ៍ បងតូចបងធំ និងបញ្ហាអសកម្មនានាដែលបានកើតឡើងនៅក្នុងស្រុកខ្មែរយើងគឺមួយចំនួនបង្កើតឡើងដោយខ្លួនយើងម្នាក់ តែក៏ឆ្លុះបញ្ចាំងពីសង្គមទាំងមូល ហើយក៏ប៉ះពាល់ដល់យើងមួយប្រទេសតែម្តង។
ដើម្បីចូលរួមទប់ស្កាត់បញ្ហាអសកម្មដែលនឹងចូលរួមបង្កអោយមានបញ្ហាសន្តិសុខ នៅក្នុងប្រទេសយើងបន្តថែមទៀត យើងក៏ត្រូវចូលរួមទាំងអស់គ្នានៅក្នុងការយកចិត្តទុកដាក់លើបញ្ហទាំងអស់គ្នា ដោយលើកកម្ពស់ការគោរពច្បាប់ និងបំពេញការងារប្រកបដោយការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច និងបេសកកម្មដែលយើងមាន។ យើងរំពឹងថា ទោះបីជាបញ្ហាអសន្តិសុខនិងសណ្តាប់ធ្នាប់មិនអស់ទាំងស្រុង ក៏យើងរំពឹងកាត់បន្ថយបានមួយចំណែកដែរ។
សូមលើកកម្ពស់ការការពារសន្តិសុខនិងសុវត្ថិភាព ព្រមទាំងសណ្តាប់ធ្នាប់នៅកម្ពុជាយើងទាំងអស់គ្នា។ ប្រសិនបើសង្គមគ្មានការចូលរួមពីយើងទាំងអស់គ្នាទេ កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សម្នាក់ ឬអង្គភាពមួយធ្វើបានជោគជ័យតែឯងនោះទេ គឺទាល់តែមានការចូលរួម ជាពិសេសគឺគោរព និងយកច្បាប់ជាធំ៕