សន្តអាសនៈកាន់តែមើលឃើញតួនាទីដ៏សំខាន់របស់ព្រះសហគមន៍នៅអាស៊ីអគ្នេយ៍
ដំណើរទស្សនៈកិច្ចសម្តេចប៉ាបហ្វ្រង់ស៊ីស្កូមកកាន់អាស៊ីអគ្នេយ៍និងអូសេអានីលើកនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវទិដ្ឋភាពថ្មីនៃទំនាក់ទំនងរវាងសន្តអសនៈនិងប្រជាជាតិនានានៅក្នុងតំបន់ ដែលមានពហុជាតិសាសន៍និងសាសនា ។
ដំណើរដ៏វែងឆ្ងាយរាប់ពាន់គីឡូម៉ែត្ររបស់សម្តេចប៉ាបនៅក្នុងរយៈពេលដ៏យូដែលមានដល់ទៅ ១១ថ្ងៃនៅអាស៊ីអាគ្នេយ៍ និងអូសេអានីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែកញ្ញា ដែលជាដំណើរដ៏វែងបំផុតរបស់សម្តេចប៉ាបដែលនៅពេលនេះទ្រង់មានព្រះជនដល់ទៅ ៨៧ ឆ្នាំ ក៏ដោយ។
នៅពេលនេះសម្តេចប៉ាបបានបញ្ចប់ដំណើរយាង ទស្សនកិច្ចនៅ ប្រទេសឥណ្ឌូនេស៊ី និង ប៉ាពួញូហ្គីណេដ៏ជោគជ័យ ហើយកំពុងតែស្ថិតនៅ ទីម័រខាងកើត មុននឹងបន្តទៅសិង្ហបុរី ។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្តេចប៉ាប ក្នុងមាគ៌ាលើកកំពស់ការសន្ទនា ការកសាងសន្តិភាព និង ការប្រកាសដំណឹងល្អនៅក្នុងតំបន់ ដែលមានពហុសាសន៍និងវប្បធម៌ដ៏ស្មុគស្មាញ។
ដំណើរយាងទស្សនៈកិច្ចនេះបានចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោកដូច្នេះនេះជា ដំណើរទស្សនកិច្ចបង្ហាញពីការប្តេជ្ញាចិត្តរបស់សម្តេចប៉ាបចំពោះការសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជំនឿ ។
នៅថ្ងៃទី ៦ ខែកញ្ញា សម្តេចប៉ាបបានទៅដល់ រដ្ឋធានី ប៉័ មូរ៉េស្ប៊ី (Port Moresby ) រដ្ឋធានីនៃប្រទេសប៉ាពួរញូហ្គីណេ ជាកន្លែងដែលមានអ្នកកាន់សាសនាកាតូលិកប្រមាណ ៤ លាននាក់ប៉ុន្តែប្រទេសនេះមានកុលសម្ព័ន្ធនិងមានភាសារនិយាយខុសរាប់រយភាសា ។ នៅទីនេះ ដំណើរទស្សនកិច្ចរបស់ទ្រង់ សង្កត់ធ្ងន់ សុដុមនីយកម្ម ការរិចរិលបរិស្ថាន ភាពក្រីក្រ និងសិទ្ធិរបស់ជនជាតិដើមភាគតិច ។
នៅលើទឹកដីនៃប្រទេសទីម័ខាងកើត ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១ ខែកញ្ញា ដែលជាប្រទេសវ័យក្មេងដែលមានបេតិកភណ្ឌកាតូលិកសម្បូរបែប មានគោលបំណងលើកទឹកចិត្តសន្តិភាព និងឯកភាពជាតិ។ ហើយការដំណើរ ចុងក្រោយបង្អស់របស់ទ្រង់ នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ជាកន្លែងដែលទ្រង់ នឹងជួបមេដឹកនាំទាំងស៊ីវិល និងសាសនាក៏បង្ហាញពីការយកចិត្តទុកដាក់កិច្ចការប្រកាសដំណឹងល្អមួយដ៏ចំបង ពីព្រោះសិង្ហបុរីក៏ជាប្រទេសដែលមានលក្ខណៈសម្បត្តិច្រើននៅក្នុងកិច្ចការនេះ ។
សរុបមក ដំណើរទស្សនកិច្ចនេះគឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់សហគមន៍កាតូលិកក្នុងតំបន់ ដែលជានិមិត្តរូបនៃបំណង របស់សម្តេចប៉ាបនៅក្នុងការលើកកំពស់ភាតរភាព និង សាមគ្គីភាពសកល។ ដំណើរយាងទស្សនៈកិច្ច របស់សម្តេចប៉ាប នៅ អាស៊ីអាគ្នេយ៍ និងអូសេអានី សង្កត់ធ្ងន់លើបេសកកម្មរបស់ទ្រង់ ក្នុងការជំរុញកិច្ចសន្ទនាអន្តរជំនឿ ពង្រឹងព្រះសហគមន៍កាតូលិក និងដោះស្រាយបញ្ហាសកលនៃសន្តិភាព និងយុត្តិធម៌ ដំណើរនេះក៏ជាការត្រួសត្រាយផ្លូវមួយសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់សន្តអសនៈនៅអាស៊ី ខណៈដែលទំនាក់ទំនងរវាងសន្តអសនៈនិងរដ្ឋពីដែលពីមុនមានបញ្ហាគឺកំពុងតែកែលំអរគឺជាមួយនឹងវៀតណាម និង ប្រទេសចិន ។