ពេលធនាគារហៅយកក្រេឌីតកាត​ កុំគិតសប្បាយដើរឆូតពេក!

នៅពេលនេះ បុគ្គលខ្លះអាចត្រូវគេរឹតត្បិតកម្មវិធីកម្ចី ប៉ុន្តែបុគ្គលខ្លះទៀតបែរជាត្រូវគេ​ហៅឲ្យខ្ចីលុយ ហើយក៏មានបុគ្គលខ្លះទៀតកំពុងត្រូវគេធ្វើ ឬចេញប័ណ្ណឥណទាន​ប្រភេទវីសាកាតបានថែមទៀតផង។​

ថារឿងកម្ចីចុះដែលត្រូវតែប្រុងប្រយ័ត្ន ប៉ុន្តែសម្រាប់ប័ណ្ណឥទានប្រភេទវីសាកាតវិញ ក៏ត្រូវតែប្រុងប្រយ័ត្នដែរ។ ប័ណ្ណឥណទានប្រភេទនេះ គេបង្កើតឡើងដើម្បីសម្រួលដល់មនុស្សនៅក្នុងការចាយវាយតាមរូបភាពចាយមុន ហើយទូទាត់តាមក្រោម ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ប៉ុន្តែបើយើងឆូតមិនចេះគិត គឺជាបំណុល។

នៅពេលប័ណ្ណនេះត្រូវបានគេចេញអោយ គឺលុះត្រាតែបុគ្គលនោះមានអ្វីដែលគេហៅថា ក្រេឌីតនោះខ្ពស់ឬយើងអាចនិយាយបានថា មានកិត្តិយសនិងសមត្ថភាពរកប្រាក់ចំណូលខ្ពស់ សក្តិសមនឹងការចាយលុយតាមបែបទាន់សម័យនឹងគេមួយរូប​។​

ក្រុមអ្នកដែលកាន់កាប់ការងារនេះ គេមានសមត្ថភាពនិងមានជំនាញខ្ពស់ហើយកែវភ្នែកក៏មុតមាំផងដែរ ដើម្បី​សម្លឹងមើលអតិថិជនរបស់គេ​ដែលមានសក្តានុពល។

កាតឥណទានប្រភេទវីសាកាតនេះ គឺងាយស្រួលមែន ដោយសារយើងមិនចាំបាច់មានលុយនៅក្នុងហៅប៉ៅ ឬកាបូបលុយទេ ហើយនៅក្នុងកុងក៏មិនចាំបាច់មានលុយក៏បានដែរ។​

បណ្ណនេះគេអាចនឹងដើរចាយលុយដោយសកម្មភាពសប្បាយច្រើន រាប់បញ្ចូលតាំងពីហាងទិញសម្លៀកបំពាក់ ហូបចុកនៅតាមភោជនីយដ្ឋានធំៗ ហើយសូម្បីតែទទួលទានគុយទាវនិងផឹកកាហ្វេនៅហាងខ្លះក៏មានដែរ មិនតែប៉ុណ្ណោះក៏មានកន្លែងខ្លះបញ្ចុះតម្លៃថែមទៀត។

និយាយចំអ្នកដែលកាន់បណ្ណនេះគឺងាយស្រួលមែនទែន ដោយយើងអាចកាន់ប័ណ្ណនេះដកលុយតាមទូរម៉ាស៊ីនដកប្រាក់ក៏បានដែរ គ្រាន់តែកាន់កាតអូសជាការស្រេច ប៉ុន្តែកុំភ្លេចនៅចុងឬដើមខែគឺបងប្អូនត្រូវតែសងគេ។​

អ្នកកាន់កាតនេះ ពេលចាយស្រួល ប៉ុន្តែ​ការចាយនោះគេមិនមែន​មិនគិតថ្លៃនោះទេ វាគឺគ្រាន់តែជាឧបករណ៍សម្រួលដល់អន្តរការីនៃការទូទាត់ សាច់ប្រាក់តាមរូបភាពចាយមុនទូទាត់តាមក្រោយប៉ុណ្ណោះ។ នៅពេលដែលយើងទទួលនិងប្រើប្រាស់ប័ណ្ណនេះ គេនឹងចេញតួរលេខដែលយើងចាយលុយរបស់គេអស់​ហើយដល់ចុងខែគឺត្រូវតែបង្ខិលសងគេវិញ ប្រសិនបើបង្វិលមិនទាន់វាត្រូវចាត់ទុកថាជាបំណុល ដែលមានតាំងពីការប្រាក់​ហើយនឹងតម្លៃប្រតិបត្តិការផ្សេងៗទៀត។​

សរុបទៅ នៅពេលដែលយើងទទួលប័ណ្ណឥណទានប្រភេទនេះកុំអី ហើយតាំងខ្លួនជាសេដ្ឋីដើរអូសដើរចាយស្រេចនឹងចិត្ត ផ្តេសផ្តាសនោះទេ។ ទង្វើនេះ នៅចុងខែយើងនឹងក្លាយជាកូនបំណុលគេ ហើយអាចនឹងវណ្ឌករផងក៏មាន ប្រសិនបើសប្បាយហើយឆូតលើសមត្ថភាពនៃការសងរបស់យើងមានកម្រិត។​ សូមលើកកំពស់ការយកចិត្តទុកដាក់និងរិះគិតឲ្យបានច្បាស់លាស់៕

 

Daily Program

Livesteam thumbnail