ការឃោសនាផ្សព្វផ្សាយ​ពីល្បែងស៊ីសងដូចជាមានច្រើនឥឡូវ!

ការឃោសនាអំពីល្បែងស៊ីសងគ្រប់ប្រភេទគឺមានច្រើននៅក្នុងសង្គមបច្ចុប្បន្ននេះ ដែលយើង ទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ន និងពង្រឹងការអប់រំផ្លូវចិត្តអោយរឹងមាំកុំលង់កុំលោភតាមការអន្ទង ឬពង្រក់របស់ពួកគេ។​

ការផ្សព្វផ្សាយផ្លូវការតាមស្ថាប័នព័ត៌មានត្រឹមត្រូវដូចជាកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រ ភាគច្រើនមិនមានទេ រឿងការឃោសនាអំពីល្បែងស៊ីសងនេះ ប៉ុន្តែនៅលើបណ្តាញសង្គម និងស្ថាប័នអនឡាញមួ​យចំនួន គឺមានជាហូរហែរ ដោយរួមទាំងតាមបណ្តាញសង្គម ដែលមាន តាំងពីហ្វេសបុក តិកតក់ និង តេ​ឡេក្រាមជាដើម។

ក្រៅពីនោះក៏នៅតាមទូរសព្ទដៃក៏មានការឃោសនាអូសទាញពលរដ្ឋអំពីល្បែងស៊ីសងនេះជាច្រើនផងដែរ សូម្បីតែក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលបានចេញសារព្រមានឲ្យអាជ្ញាធរ ពិនិត្យបញ្ហាអាជ្ញាប័​ណ្ណលើល្បែងស៊ីសងនេះ នៅតាមខេត្តក្រុងរាជធានីក៏ដោយចុះ។​

នៅលើទូរស័ព្ទដៃ តែងមានសារប្រាប់ពីសេវាកម្មល្បែងស៊ីសងភ្នាល់នានា ដូចជា មានបាល់ ជល់មាន់​ មានលេងបៀ មានលេងស្លុត ដោយពួកគេលើកឡើងថា ចុះឈ្មោះអស់លុយ ប៉ុណ្ណេះ តែទទួលរង្វាន់វិញបានប៉ុណ្ណោះ ។

សារខ្លះទៀតក៏បានព្យាយានបញ្ជូនសារអន្ទងឲ្យពលរដ្ឋលង់នឹងល្បែងស៊ីសង់តាមប្រភព ដែលគេផ្តល់ដោយប្រកាសថា ដាក់ប្រាក់បែបនេះ លេងបែបនោះ ឈ្នះរង្វាន់ច្រើន ជាដើម។ ក្រៅពីនេះក៏មានអ្នក​ដែ​លប្រកាសផ្តល់ជូនអាហារ ហើយក៏ធ្លាប់មានសារជាសម្លេងថែមទៀតផងដែរ។​

ឃើញសារទាំងនេះរំលងចោលទៅបងប្អូន ប្រសិនបើយើងមើលហើយពិចារណា យើងអាចនឹងលង់បាន ។ ឃើញសារបែបនេះទោះលុយវាតិចក៏សូមកុំសាកល្បង ពីព្រោះការសាកល្បង របស់ប្អូនគឺអាចនឹងនាំផ្លូ​វបងប្អូនអោយចូលទៅក្នុងអន្លង់នៃការល្បួង។

ពេលទទួលសារសូមកុំតបកុំត កុំឆ្លងឆ្លើយ នៅក្នុងករណីដែលយើងឆ្លងឆ្លើយតបចុះតបឡើង យើងអាចនឹងចូលស៊ងរបស់ពួកគេ គៀងគរទាល់តែយើងលង់។ នៅក្នុងករណីដែលយើងមិន តបមិនត ក្រុមជនអន្ទងទាំងនេះនឹងគ្មានលេសណាមកពង្រក់យើងបានឡើយ ។​

សរុបមករិញសូមប្រុងប្រយ័ត្នហើយយកខ្លួនយើងអោយឆ្ងាយពីក្រុមជនទាំងនេះពោលគឺឆ្ងាយពីក្រុមដែលអន្ទងយើងទៅលេងល្បែងស៊ីសង់។ មកដល់ពេលនេះគ្មាននរណាម្នាក់មានអនាគតភ្លឺស្វាងដោ​យសារតែល្បែងស៊ីសងឡើង។ យើងកាន់តែលេងកាន់តែលង់ ហើយទ្រព្យសម្បត្តិកាន់តែហិនហោច គ្រួ​សារអាចនឹងបែបបាក់បាត់បង់អស់សុភមង្គល៕