​រដ្ឋ​ម​ន្រ្តី​ការបរទេស​កម្ពុជា​ ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជាលើកដំបូង​នា​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រកបដោយ​ផ្លែផ្កា

លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជាលើកដំបូង​ប្រកបដោយ​ផ្លែផ្កា​ ​នៅ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​ដល់ទី​២​៥​ ​ខែ​ឧសភា​​ ​តប​តាម​ការ​អញ្ជើញ​របស់លោក​ ​វ៉ាង​ ​យី​ សមាជិក​ការិយាល័យនយោ​បា​យ​ ​និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ច​ ​ការបរទេស​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុ​យ​នី​ស្ត​ចិន​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​ ​នា​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​ ​លោក​បាន​ចូល​ជួប​សម្តែង​ការ​ ​គួរសម​ជាមួយ​ ​លោក​ ​ហាន​ ចឹ​ង​  ​អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ផង​ដែរ​ ​មុន​ជួប​ជាមួយ​លោក​ ​វ៉ាង​ ​យី​ ​និង​ទទួល​ជួប​ជាមួយ​លោក​ ​ចាង​ ​ជៀន​ហ័រ ​សមាជិក​ក្រុម​ដឹកនាំ​នៃ​បក្ស​កុម្មុ​យ​នី​ស្ត​ចិន​ប្រចាំ​គណៈកម្មការ​កំណែ​ទម្រង់​ ​និង​អភិវឌ្ឍន៍​ជាតិ​ ​និង​ជា​ប្រធាន​រដ្ឋបាល​ថាមពល​ជាតិ​ចិន​។​

កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​និង​លោក​ ​វ៉ាង​ ​យី​ ​បាន​ប្រព្រឹត្តទៅ​ ​ប្រក​ប​ដោយ​បរិយាកាស​ស្និទ្ធស្នាល​ ​មាន​ភាព​ស៊ី​ជម្រៅ​ ​និង​គ្របដណ្តប់​លើ​ការងារ​អាទិភាព​ជាច្រើន​ដែ​ល​ត្រូវ​ជំរុញ​អនុវត្ត​ ​ដើម្បី​លើក​ក​ម្ពស់​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​។​

ក្នុង​នោះ​រួម​មាន​កិច្ច​ ​សហប្រតិបត្តិការ​វិ​ស័​យ​នយោបាយ​ ​ការពារ​ជាតិ​និង​សន្តិសុខ​ ​ពាណិជ្ជកម្ម​និង​វិនិយោគ​ ​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ការផ្លាស់ប្តូរ​វាង​ប្រជាជន​និង​ប្រជាជន​ ​អប់រំ​ ​ទេស​ច​រណ៍​ ​និង​វប្បធម៌​។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ​៖​ ​«​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ ​បាន​សម្តែង​ការ​ពេញចិត្ត​ចំ​ពោះ​​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៧​នៃ​គណ​កម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​កាលពី​ខែ​មេសា​កន្លងទៅ​ ​ក៏ដូចជា​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កុង​សង់​ស៊ី​ស​របស់​ថា្នក់​ដឹកនាំ​នៃ​ប្រ​ទេ​ស​ទាំង​ពី​​​រ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​»​។​

ជាពិសេស​ការ​បង្កើត​ច្រក​របៀង​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​ ​និង​ច្រក​របៀង​មច្ឆា​ ​និង​អង្ករ​ ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ថាមពល​ស្អាត​ការ​អភិវឌ្ឍ​ផ្លូវដែក​ ​និង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​តាម​ ​រយៈ​ការ​អនុវត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។​
​ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ច្រើន​ ​លោក​ ​វ៉ា​ង​ ​យី​ ​ស្វាគមន៍​សំណើ​របស់​លោក​ ​សុខ​ ​ចិន្តា​សោភា​ ឱ្យ​ភាគី​ចិន​សិក្សា​លទ្ធភាព​ ​ពង្រីក​ ​ឬ​បង្កើ​ត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​និង​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សំដៅ​បង្កើន​ចំ​នួន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​ ​និង​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ធំ​ៗ​នៅ​កម្ពុជា​ផង​ដែរ​។​

ទន្ទឹម​នេះ​ដែរ​ ​លោក​ ​វ៉ាង​ ​យី​ ​ក៏បាន​សន្យា​លើកទឹកចិត្ត​ ​ក្រុមហ៊ុន​ ​និង​សហគ្រាស​ ​ចិន​ឱ្យ​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ ​និង​ពង្រីក​ការនាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ ​ថែមទៀត​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​ផង​ដែរ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​សំខាន់​ៗ​ ​និង​មាន​សក្តានុព​ល​ដូចជា​ ​អប់រំ​ ​ទេសចរណ៍​ ​កសិកម្ម​ទំនើប​ ​ការ​តភ្ជាប់​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បញ្ញា​សិប្បនិម្មិត​។​

ថ្នាក់​ដឹកនាំ​ចិន​បាន​សង្កត់ធ្ងន់​អំពី​ការ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍​ប្រទេស​ ​ស្របតាម​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន​ ​និង​ក្នុង​ការ​ដើរ​តួនាទី​កាន់តែ​សំខាន់​លើឆាកអន្តរជាតិ​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​ក៏បាន​បញ្ជាក់​ពី​ជំហរ​ជា​គោលការណ៍​របស់​កម្ពុជា​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ ​«​គោ​ល​​​នយោបាយ​ចិន​មួយ​»​ ​និង​ចាត់​ទុក​បញ្ហា​ហុងកុង​ តៃ​វ៉ាន់​ ​ទីបេ​ ​និង​ស៊ី​ន​ជាំ​ង​ ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​ព្រមទាំង​បន្ត​គាំទ្រ​តួនាទី​កាន់តែ​សកម្ម​របស់​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​។​

ភាគី​ទាំងពីរ​បាន​ទទួលស្គាល់​សារៈសំខាន់​ ​នៃ​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​ក៏ដូចជា​វប្បធម៌​និង​វប្បធម៌​ ​និង​បាន​ឯកភាព​គ្នា​សហការ​ជិតស្និទ្ធ​ ​ក្នុង​ការ​បង្កើន​ការផ្លាស់ប្ដូរ​នេះ​ ​ជាពិសេ​ស​ក្នុងចំណោម​យុវជន​៕

Daily Program

Livesteam thumbnail