អ្នកការទូតសន្តអាសនៈទទួលពានមហាកិត្តិយសពីកូរ៉េ

លោកអគ្គអភិបាល អាល់ហ្រ្វេត ហ្សូអេរេប (Alfred Xuereb) អតីតឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេសកូរ៉េខាងត្បូង និង ម៉ុងហ្គោលី បានទទួលពានរង្វាន់មហាកិត្តិយសពីរដ្ឋាភិបាលនៃប្រទេសនេះ ។

លោកអគ្គអភិបានបាលទទួលពាន Gwanghwa Medal ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់ជូនជាការគោ​រពនិងសំដែងអំណរគុណដល់អ្នកដែលបានចូលរួមវិភាគទានដល់ការអភិវឌ្ឈន៍មិត្តភាពរវាងសន្តអាសនៈនិងកូរ៉េ ។

ពាន់រង្វាន់មហាកិត្តិយសនេះត្រូវបានផ្តល់ជូនលោកអគ្គអភិបាល នៅស្ថានទូតកូរ៉េប្រចាំនៅសន្តអាសនៈកាលពីសប្តាហ៍មុន ក្រោយពេលដែលលោកអគ្គអភិបាលបានកាន់ដំណែងជាឯកអគ្គរាជទូត៥ឆ្នាំ ប្រក​បដោយផ្លែផ្កា រវាងរដ្ឋទាំងពីរ។

នៅពេលនេះ លោកអគ្គអភិបាលគឺកំពុងតែទទួលតំណែងជាឯកអគ្គរាជទូតសន្តអសនៈប្រចាំនៅប្រទេសម៉ារ៉ុក៕ អ្នកការទូតសន្តអាសនៈទទួលពានមហាកិត្តិយសពីកូរ៉េ

Daily Program

Livesteam thumbnail