អ៊ុយក្រែនប្រឈមនឹងការវាយប្រហារដ៏ចាស់ដៃនៅថ្ងៃអាទិត្យនៃបុណ្យចម្លង
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ខ្លួនបានស្ថិតក្រោមការវាយប្រហារតាមអាកាសរបស់រុស្ស៊ីយ៉ាងចាស់ដៃកាលពី ថ្ងៃអាទិត្យបុណ្យចម្លង ហើយអាជ្ញាធរ រុស្ស៊ីក៏បានបញ្ជាក់ពីការវាយប្រហារនេះ។
តាមសេចក្តីរាយការណ៍ព័ត៌មានការវាយប្រហារនេះផ្តោតសំខាន់នៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្សាហកម្មឧស្ម័នធម្មជាតិរបស់អ៊ុយក្រែន ទោះបីជាអ៊ុយក្រែនក៏បានគ្រប់គ្រងការវាយប្រហារទីតាំងនានាក៏ដោយ ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់ សព្វាអាវុធតាមអាកាសរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់" និងយន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារអ៊ុយក្រែនពីព្រោះគោលដៅនៃការវាយប្រហារគឺពាក់ព័ន្ធនឹងផលិតកម្ម និងការជួសជុលអាវុធ ឧបករណ៍ និងគ្រាប់រំសេវសំខាន់។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ១៦ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១១ គ្រឿង។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានគ្រប់គ្រងសមរភូមិហើយបានបាញទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៩ គ្រឿង និងគ្រាប់រ៉ុក្កែតចំនួន ៩ គ្រឿង។
មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ អូដេសា ប្រទេសអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ថាមពល បន្ទាប់ពីកំទេចកំទីពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដែលធ្លាក់បានបណ្តាលឱ្យមានអណ្តាតភ្លើងឆេះនៅរោងចក្រថាមពលមួយ។
អាជ្ញាធរបាននិយាយថាផ្ទះប្រហែល ១៧ម៉ឺនខ្នង ត្រូវបានទុកចោលជាមួយនឹងការដាច់ចរន្តអគ្គិសនីបណ្តោះអាសន្នដោយសារតែការវាយប្រហារនេះ៕