អំពើហិង្សាសម្ព័ន្ធផ្ទុះឡើងនៅប៉ាពួញូហ្គីណេដោយសារបញ្ហារ៉ែខុសច្បាប់
មនុស្សចន្លោះពី ២០ ទៅ ៥០ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាថ្មីមួយដែលបានកើតមានឡើងក្នុងចំណោមអ្នកជីករ៉ែខុសច្បាប់នៅក្នុងប្រទេសប៉ាពួញូហ្គីណេ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធដែលជាគូបដិបក្សនឹងគ្នាជុំវិញអណ្តូងរ៉ែមាសដែលមានជម្លោះបានចាប់ផ្តើមប៉ុន្មានថ្ងៃមុន និងកំពុងបន្តនៅជ្រលងភ្នំ មួយនា ភាគខាងលិចនៃប្រទេស។
នេះជាអំពើហិង្សាចុងក្រោយបង្អស់កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមកបំពេញទស្សនៈកិច្ចនៅប្រទេសនេះ។
គួរំលឹកថា នៅក្នុងអំឡុងទស្សនៈកិច្ចនៅប្រទេសនេះសម្តេចប៉ាប នៅថ្ងៃទី ៦ ខែកញ្ញា បានស្នើសុំឱ្យអាជ្ញាធរធ្វើអស់ពីសមត្ថភាពដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងការប្រើប្រាស់ធនធានធម្មជាតិរបស់ប្រទេសជាតិប្រកបដោយការទទួលខុសត្រូវ។
សម្តេចប៉ាប បានមានប្រសាសន៍ថា “វាជាក្តីសង្ឃឹមពិសេសរបស់ទ្រង់ដែលថា អំពើហិង្សាកុលសម្ព័ន្ធនឹងឈានដល់ទីបញ្ចប់ ព្រោះវាបណ្តាលឱ្យមានជនរងគ្រោះជាច្រើន រារាំងមនុស្សពីការរស់នៅដោយសន្តិភាព និងរារាំងការអភិវឌ្ឍន៍ ដូច្នេះហើយទ្រង់ក៏បាន អំពាវនាវដល់ស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋនៅក្នុងប្រទេសនេះគ្នាក្នុងការបញ្ឈប់ការរីករាលដាលនៃអំពើហិង្សា»៕