អាមេរិកអំពាវនាវឱ្យអ៊ីសា្រអែលកុំប៉ះពាល់ដល់ជនស៊ីវិល
លោក ឡូយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិអាមេរិក បានបង្ហាញពីជំហរគាំទ្រអ៊ីស្រាអែលដដែល ប៉ុន្តែបានប្រាប់កងកម្លាំងប្រទេសនេះ អោយកាត់បន្ថយការប៉ះពាល់ដល់ជនស៊ីវិលហើយសូមអោយបង្រូមប្រតិបត្តិការមកទ្រង់ទ្រាយតូចៗ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោក ឡូយ អូស្ទីន បានលើកឡើងបែបនេះ ក្រោយពេលដែលមន្រ្តីសុខាភិបាលនៅហ្គាហ្សាបាននិយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានសម្លាប់មនុស្សប្រមាណជា ១១០ នាក់ នៅតំបន់ ចាបាលៀ (Jabalia)។
ការលើកឡើងនេះ មិនមានព័ត៌មានលំអិតពីអ៊ីស្រាអែលទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេជឿជាក់ថា អ៊ីស្រាអែលនៅតែនិយាយថា រាល់គោលដៅនៃការវាយប្រហារគឺសុទ្ធសឹងតែជា ហេដ្ឋារចនាសម័្ពន្ធរបស់ក្រុមឧក្រិដ្ឋជន។
នៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន អំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់ និងប្រកបដោយនិរន្តរភាពនូវអរិភាពនានា បន្ទាប់ពីមានការជជែកវែកញែកម្តងហើយម្តងទៀតជុំវិញការប៉ះទង្គិចលើជនស៊ីវិល ។
ស្ថានភាពនៅតំបន់ហ្គាហ្សាកំពូលគឺជារបៀបវារៈសម្រាប់ដំណើររដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដាវិត កាមេរូន ( David Cameron) ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅប្រទេសបារាំង និងអ៊ីតាលី៕