អ.ស.ប អំពាវនាវបើកច្រកនាំជំនួយទៅហ្គាហ្សាជាថ្មី

ទីភ្នាក់ងារជំនួយមនុស្សធម៌អន្តរជាតិបានអំពាវនាវឱ្យមានលទ្ធភាពកាន់តែច្រើនឡើងដើម្បីនាំជំនួយទៅជួយ ប្រជាជននៅតំបន់ហ្គាហ្សាដែលជាកន្លែងដែលត្រូវការថ្នាំសង្គ្រោះបន្ទាន់ និងស្បៀងអាហារជាចាំបាច់ដើម្បីជួយអ្នករបួស និងជៀសវាងគ្រោះទុរភិក្ស និងជំងឺ។

ប្រធានកម្មវិធីស្បៀងអាហារពិភពលោក អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក គឺបានរួមគ្នាធ្វើការអំពាវនាវនេះ ដោយសារស្ថានភាព បច្ចុប្បន្នកំពុងពន្យឺតសមត្ថភាពរបស់ពួកគេក្នុងការនាំយកអំណោយផ្សេងៗ ដើម្បីជួយអ្នករបួស អ្នកមានជំងឺ និងអ្នកអត់ឃ្លាននៅហ្គាហ្សា។

ទីភ្នាក់ងារមនុស្សធម៌បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដែលគូសបញ្ជាក់ពីតម្រូវការសម្រា​ប់ ការចូលទៅជួយពលរដ្ឋ ប្រកបដោយសុវត្ថិភាព ដើម្បីការពារគ្រោះទុរភិក្ស និងការផ្ទុះឡើងនៃជំងឺដ៏សាហាវនៅហ្គាហ្សា។

ពលរដ្ឋនៅហ្គាហ្សានៅពេលនេះកំពុងតែប្រឈមមុខនឹងការរីករាលដាលនៃកង្វះអាហារូបត្ថម្ភ និងជីវភាពដែល ទឹកស្អាត អនាម័យ។

សេចក្តីថ្លែងការណ៍រួមនោះបានលើកឡើងថា នៅពេលនេះកុមារនៅហ្គាហ្សាមានចំនួនរហូតដល់ទៅ ៣៣៥ ០០០នាក់ ដែលមានអាយុក្រោម៥ កំពុងតែមានហានិភ័យនៃជំងឺ កង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិត ដោយសារការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៃហេ ដ្ឋា​រចនាសម្ព័ន្ធ និងអសមត្ថភាពក្នុងការដាំដុះអាហារ។

ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពមក ទីភ្នាក់ងារ និងដៃគូរបស់អង្គការសហប្រជាជាតិបានព្យាយាមជួយដល់ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្គាហ្សា ជាមួយនឹងការផ្តល់ឧបករណ៍ និងគ្រឿ​ងបរិក្ខារពេទ្យ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងការសម្របសម្រួលនៃក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានអះអាងសារជាថ្មីនូវការអំពាវនាវឱ្យមាន បទឈប់បាញ់មនុស្សធម៌ ដើម្បីបើកដំណើរការសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះ៕

Daily Program

Livesteam thumbnail