ស្លាប់១៤នាក់ និងរបូស២០ នាក់ ដោយសារអំពើបាញ់រះនៅសាកលវិទ្យាល័យមួយនៅឆេក

អំពើបាញ់ប្រហារដ៏រន្ធត់មួយបានកើតមាននៅក្នុងសាកលវិទ្យាល័យឆាល (Charles University) ​នាទីក្រុងប្រាក ប្រទេសឆេក កាលពីពាក់កណ្តាលសប្តាហ៍មុន ។

ការបាញ់ប្រហារដ៏រន្ធត់នេះ បានកើតមានឡើងដោយសាតែនិស្សិតម្នាក់យកអាវុធមកបាញ់រះ ដោយការបាញ់ប្រហារនេះបានសម្លាប់ជីវិតមនុស្សសរុប ១៤ នាក់ និងរបួសជាង ២០ នាក់។ ហើយជនដែលបានបាញ់ប្រហារគេក៏បានស្លាប់នៅក្នុងហេតុការណ៍នេះដែរ ។

ប៉ូលិសនៅមិនទាន់បានបកស្រាយលំអិតអំពីមូលហេតុនៃការបាញ់ប្រហារដែលកើតឡើងនៅ ដេប៉ាតឺម៉ង់ទស្សនៈវិទ្យានៅសាកលវិទ្យាល័យនេះ ហើយក៏គេដឹងថា និស្សិតដែលបង្កគឺជានិស្សិ​តម្នាក់។

ក្រោយការបាញ់ប្រហារកើតឡើង សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានចូលរួមផ្ញើសារទូលេខ រំលែកទុក្ខ និងសំដែងនូវការសោកស្តាយចំពោះអំពើហិង្សាប្រដាប់អាវុធជាលើកទីមួយនៅក្នុងប្រទេ​សឆេក​។​

សម្តេចប៉ាបបានបង្ហាញនូវហឫទ័យសោកស្តាយ និងបានអធិដ្ឋានជូនជនរងគ្រោះទាំងអស់ និង​ក្រុមគ្រួសាររបស់ជនរងគ្រោះនៅក្នុងហេតុការណ៍នេះទាំងអស់៕

Daily Program

Livesteam thumbnail