ស្ថានភាពសុខភាពសម្តេចប៉ាប វិលមកស្ថិរភាពនិងកំពុងប្រសើរ

ការិយាល័យព័ត៌មានសន្តអាសនៈ បាននិយាយថា ស្ថានភាពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ គឺ "មានស្ថិរភាព" ហើយទ្រង់កំពុង "បន្តការព្យាបាលតាមវេជ្ជបញ្ជា"។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យកំពុងស្មុគស្មាញចំពោះដំណើរវិវដ្តរបស់មេរោគដែលតម្រូវឲ្យសម្តេចប៉ាបប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិច។
នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារ ការិយាល័យព័ត៌មាន សន្តអាសនៈបានផ្តល់ព័ត៌មានថ្មីៗអំពីសុខភាពរបស់សម្តេចប៉ាបចាប់តាំងពីទ្រង់បានចូលមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ដើម្បីទទួលការព្យាបាលជំងឺរលាកទងសួត។
ការិយាល័យព័ត៌មានដដែលបានបន្ថែមថា នៅរសៀលនោះដែរ ក្រុមគ្រូពេទ្យបាន «ធ្វើស៊ីធីស្កេន នៅលើដើមទ្រូងរបស់សម្តេចប៉ាប ដោយក្រុមវេជ្ជសាស្ត្ររបស់វ៉ាទីកង់ រួមជាមួយក្រុមមន្ត្រីវេជ្ជសាស្ត្ររបស់ពហុគ្លីនិកនៃ អា យ៉េមីលី (A. Gemelli Polyclinic Foundation) បានបង្ហាញឱ្យឃើញថា ជំងឺរលាកសួតទាំងសងខាង ដែលតម្រូវឱ្យមានការព្យាបាលដោយឱសថសាស្ត្របន្ថែម»។
ទោះបីជាយ៉ាងណា សេចក្តីថ្លែងការណ៍របស់សន្តអាសនៈ ឲ្យដឹងថា «សម្តេចប៉ាបនៅមានស្មារតីនឹងនរ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សម្តេចប៉ាបនៅតែទទួលព្រះកាយ នៅក្នុងចន្លោះពេលសម្រាកនេះ លោកអធិដ្ឋាន និងអានសៀវភៅ។ លោកសូមអរគុណដល់ដល់អ្នកដែលបានជួយគាំទ្រស្មារតីរបស់លោក និងសូមឲ្យបងប្អូនបន្តការធិដ្ឋានសម្រាប់លោក៕
Daily Program
