សេវាកម្មនៅមន្ទីរពេទ្យកុមារបាប៊ីណូ ជេស៊ូ គឺជាបេសកកម្ម

រាល់សេវាកម្មនានានៅមន្ទីរពេទ្យ បាប៊ីណូ ជេស៊ូ (Bambino Gesù) ត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមានបន្ទូលថា ជាបេសកកម្ម។

សម្តេចប៉ាបបានសំដែងនូវការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គោះជីវិតកុមារៗជាច្រើនដែលមន្ទីរពេទ្យបានធ្វើជាបន្តបន្ទាប់  ហើយទ្រង់បានលើកទឹកចិត្តក្រុមគ្រួពេទ្យនិងវេជ្ជបណ្ឌិតអោយពួកគេឱ្យបន្ត «ការងារដ៏មានប្រសិទ្ធពរ» របស់ពួកគេក្នុងការព្យាបាលកុមារ មកពីទូទាំងពិភពលោក។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការស្វាគមន៍និងការគាំទ្រការលើកទឹកចិត្តដល់មន្ទីរពេទ្យនេះគឺធ្វើឡើងនៅពេលដែលសម្តេចប៉ាប​បានយាងទទួលកុមារជាជនរងគ្រោះទើបតែព្យាបាលនៅមន្ទីរពេទ្យកុមារទាំងអស់ប្រមាណជា ៣ពាន់នាក់ ចូលគាល់ទ្រង់ដើម្បី ប្រារព្ធខួបលើកទី១០០ នៃមន្ទីរពេទ្យដ៏ល្បីល្បាញជាអន្តរជាតិដែលត្រូវបានបរិច្ចាគអោយសន្តអាសនៈដោយសប្បរសជនដើម្បីព្រះសហគមន៍អាចមានសម​ត្ថភាពជួយសង្រ្គោះកុមាររងគ្រោះមកពីទូទាំងពិភពលោក ។

ក្នុង​ចំណោមអស់អ្នកដែលចូលរួមនៅក្នុងកម្មវិធីនេះ ក៏មានកុមារ និងនិង​ឪពុក​ម្តាយ​របស់​ពួកគេ ​មក​ពី​ប្រទេស​ដែល​មាន​សង្រ្គាម ដូចជា​អ៊ុយក្រែន និង​ហ្កាហ្សា ដែល​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​ដែល​ពួកគេ​មិន​អាច​ទទួល​បាន​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ៕

Daily Program

Livesteam thumbnail