សិក្ខាសាលាអំពី ការថតរូប វីដេអូ និងឈ្វេងយល់អំពីAI សិក្ខាសាលារយៈពេលបីថ្ងៃ

ចាប់ពីថ្ងៃទី ២៦ដល់២៨ ខែសីហា ឆ្នាំ២០២៦ នៅព្រះសហគមន៍ក្រុងបាត់ដំបង ខេត្តបាត់ដំបង រៀបចំដោយការិយាល័យផ្សព្វផ្សាយព័តំមានកាតូលិកថ្នាក់ជាតិ សហការជាមួយការិយាល័យផ្សព្វផ្សាយព័ត៌មានភូមិភាគ ដែលមានអ្នកចូលរួមចំនួន៥០នាក់ មកពីព្រះសហគមន៍នានាក្នុងភូមិភាគបាត់ដំបងក្រោមប្រធានបទ « សិក្សាអំពីការថតរូប ការថតវីដេអូ និងការកាត់តវីដេអូនៅលើទូរស័ព្ទដៃ និងឈ្វេងយល់អំពីការប្រើប្រាស់AI និងក្រមសីលធម៌ »។

ក្នុងពិធីបើកសិក្ខាសាលានេះ លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលព្រះសហមន៍កាតូលិកភូមិភាគបាត់ដំបងមានប្រសាសន៍ណែនាំអំពីសារៈសំខាន់នៃរូបថត ដែលជាការចងចាំ និងចងក្រងដើម្បីបង្ហាញអំពីសកម្មភាព និងបង្ហាញពីព្រះភក្ត្ររបស់ព្រះជាម្ចាស់ដល់មនុស្សឯទៀតៗ។ លោកគង្វាលអង្គនេះ បានបញ្ជាក់ទៀតថា កិច្ចការងាររបស់យើងគឺដើម្បីជួយដល់អ្នកក្រីក្រ។ លោកអភិបាលគីគេបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ឈ្វេងយល់អំពីបច្ចេកទេសថ្មីៗឲ្យបានល្អ «ហើយយកអ្វីៗដែលយើងរៀនថ្ងៃនេះ ដើម្បីប្រើប្រាស់ ចែករំលែកជំនឿ និងឲ្យយើងចេះប្រកាសដំណឹងល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងឲ្យយើងទៅមុខ»។

នាព្រឹកថ្ងៃដំបូង សិក្ខាកាមទាំងអស់សិក្សាអំពីការប្រើប្រាស់រូបថតនិងថតរូប ដែលណែនាំដោយលោកកឹម សុវណ្ណា វាគ្មិនមកពីទីលាននិម្មិត និងជាអ្នកថតរូបអាជីព មានដូចជា Formula Picture, Composition, Action, Perspective និង Light។ នៅថ្ងៃបន្ទាប់នឹងមានរៀនអំពីបញ្ហាសិប្បនិម្មិត ដោយលោកលី សុវណ្ណា នាយកប្រតិបត្តិនៃការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកថ្នាក់ជាតិ និងការថតវីដេអូនិងកាត់តវីដេអូដោយកញ្ញា កែវ កញ្ញា ពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកថ្នាក់ជាតិ៕

Daily Program

Livesteam thumbnail
khmer popup image