សាសនាជាភ្នាក់ងារពិសេសក្នុងការជំរុញសន្តិភាព

ថ្លែងទៅកាន់វេទិកានៃការពិភាក្សាអន្តរសាសនាមួយដើម្បីសន្តិភាពនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា មន្រ្តីជាន់ខ្ពស់នៃសន្តអាសនៈមួយរូបបានលើកឡើងថា សាសនាជាឧបករណ៍ដ៏ចាំបាច់ និងពិសេសសម្រាប់សន្តិភាពក្នុងពិភពលោក។ នេះបើតាមវ៉ាទីកង់ញូវ។
លោកកាឌីណាល់ ចច ចាកូប កូវ៉ាកាដ (George Jacob Koovakad) អ្នកទទួលខុសត្រូវក្រសួងសន្ទនាអន្តរសាសនារបស់សន្តអាសនៈបានលើកឡើង ទៅកាន់អង្គប្រជុំនៃមេដឹកនាំសាសនា តំណាងពលរដ្ឋ អ្នកប្រាជ្ញ និងសកម្មជនសន្តិភាពកម្មវិធីអន្តរសាសនាមួយនៅទីក្រុងមុំបៃ កាលពីចុងសប្តាហ៍មុនថា សាសនាពិតជាមានតួនាទីសំខាន់ណាស់សម្រាប់សន្តិភាព។
លោកកាឌីណាល់បានលើកឡើងថា គ្រប់សាសនាតែងតែបណ្តុះគ្រាប់ពូជនិងទស្សនៈសន្តិភាព ហើយសាវ័គនៃសាសនានីមួយៗតែងតែដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវទៅរកសន្តិភាព។
ដោយសង្កត់ធ្ងន់លើបញ្ហានិងតួនាទីនៃសាសនាបែបនេះ លោកកាឌីណាល់ បានជំរុញឲ្យអ្នកដែលពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើកកំពស់និងពង្រឹងកិច្ចការសាសនានានា ដើម្បីធ្វើជាអន្តរកម្មនៃមាគ៌ាឆ្ពោះទៅរកភាតរភាព មិត្តភាព ឯកភាព និងសាមគ្គីភាពដើម្បីភាពល្អរបស់មនុស្សជាតិ។
លោកបានសង្កត់ធ្ងន់ថា សាសនានានាតាមរយៈធនធានខាងវិញ្ញាណ និងសីលធម៌ មានតួនាទីពិសេសក្នុងការជំរុញការផ្សះផ្សា និងការព្យាបាលខាងអារម្មណ៍៕
Daily Program
