សាកលវិទ្យាល័យកាតូលិកមួយនៅរ៉ូម រៀបចំសន្និសីទពីព្រះវិហាកាតូលិកនៅចិន

វ៉ាទីកង់ញូវបានរាយការណ៍ថា​សាកលវិទ្យាល័យ Pontifical Urban នៅទីក្រុងរ៉ូមនឹងរៀបចំស ន្និសីទអន្តរជាតិមួយនៅថ្ងៃទី២១ ខែឧសភា ដើម្បីប្រារព្ធខួបមួយរយឆ្នាំនៃក្រុមប្រឹក្សាព្រះសហគមន៍កាតូលិកទីមួយនៅទីក្រុងសៀងហៃ ប្រទេសចិន។

ប្រភពដដែលបានបន្តថា គោលបំណងនៃការរៀបចំសន្និសីទនេះគឺដើម្បីបង្កើតនូវការពិភាក្សានៅក្នុងចំណោមបញ្ញវ័ន្តនានអំពីប្រវត្តិសាស្រ្តរបស់នៃការកកើតព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសចិន​ ក៏ដូចជាការ បង្កើតមូលដ្ឋានគ្រឹះនៃដំណើរការអប់រំនៃព្រះវិហារកាតូលិកនៅក្នុងប្រទេសចិនដើម្បីយល់ពីវិសាលភាពនិងភាពពាក់ព័ន្ធរបស់ព្រះសហគមន៍ ក្នុងបរិបទនៃសកលភាវូបនីយកម្ម។

គួររំលឹកថាក្រុមប្រឹក្សាព្រះសហគមន៍កាតូលិកក្រុងសៀងហៃបានបើកមហាសន្និបាតរបស់ខ្លួនដំបូងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩២៤ ដោយប្រមូលផ្តុំក្រុមលោកអភិបាលនៃព្រះសហគមន៍នានានៅក្នុងប្រទេសចិន​ដើម្បីបញ្ជាក់អំពីជំហររបស់ព្រះសហគមន៍​។

សិក្ខាសាលានេះគឺដើម្បីបកស្រាយអំពីវត្តមានព្រះគ្រីស្ត និងព្រះសហគមន៍ដោយសង្កត់ធ្ងន់ថា ព្រះគ្រីស្តមិន​មែន​ជា​ជន​ជាតិ​ណា​មួយ​ទេ ហើយ​ការ​ក្លាយ​ជា​គ្រីស្ត​សាសនិក​មិន​មាន​ន័យ​ថា​ជាកា​រ​បោះ​បង់​ភក្ដីភាព​ចំពោះ​ប្រជាជាតិ​របស់​ខ្លួនដែរ។

សិក្ខាសាលានេះគឺដើម្បីបញ្ជាក់ថា ការក្លាយខ្លួនជាគ្រិស្តបរិស័ទមិនមែនជា ​ការ​ក្លែង​បន្លំ និង​ការដាក់ខ្លួនឲ្យស្ថិតក្រោមការ​ត្រួតត្រា​នៃ​អំណាច​បរទេសឡើយ៕

Daily Program

Livesteam thumbnail