សហរដ្ឋអាមេរិកផ្អាកដំណើរការពាក្យសុំសិទ្ធិអន្តោប្រវេសន៍
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានផ្អាកដំណើរការរាល់ពាក្យសុំអន្តោប្រវេសន៍ទាំងអស់ រួមទាំងការផ្តល់កាតបៃតង និងដំណើរការស្នើដុំសញ្ជាតិអាមេរិក ដែលដាក់ដោយជនអន្តោប្រវេសន៍មកពីប្រទេសចំនួន១៩ ដែលមិនមែនជាសមាជិកអឺរ៉ុប ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ។
បញ្ជីប្រទេសដែលផ្អាកនោះគឺរួមមានអាហ្វហ្គានីស្ថាន ភូមា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ ប្រទេសទាំងនេះនឹងត្រូវបានទទួលរងនូវការរឹតបន្តឹងអន្តោប្រវេសន៍ធ្ងន់ធ្ងរបំផុត។
ប្រទេសផ្សេងទៀតនៅក្នុងបញ្ជី គឺ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេស៊ុយអេឡា។
គោលនយោបាយថ្មីនេះដាក់ការផ្អាកពាក្យសុំដែលមិនទាន់សម្រេច និងតម្រូវឱ្យជនអន្តោប្រវេសន៍ទាំងអស់មកពីបញ្ជីប្រទេសទាំងនេះត្រូវ ឆ្លងកាត់ដំណើរការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ រួមទាំងការសម្ភាសន៍ឡើងវិញដែលអាចកើតមាន ដើម្បីវាយតម្លៃយ៉ាងពេញលេញនូវការគំរាមកំហែងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈទាំងអស់នៅសហរដ្ឋអាមេរិក៕