សម្តេចប៉ាប កែប្រែបទដ្ឋានតុលាការបុរីវ៉ាទីកង់
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសម្រេចចិត្តដាក់ចេញ និងពង្រឹងការអនុវត្តកែប្រែបទដ្ឋានថ្មីនៅស្ថាប័នតុលាការរបស់ព្រះសហគមន៍។
ប្រភពដដែលបានបន្តថា តាមរយៈសេចក្តីប្រកាសមួយ បានឲ្យដឹងថា សម្តេចប៉ាប បានសម្រេចកែប្រែច្បាប់ដែលគ្រប់គ្រងប្រព័ន្ធតុលាការរបស់បុរីវ៉ាទីកង់ ជាពិសេសទាក់ទងនឹងប្រាក់ឈ្នួល និងប្រាក់សោធនសម្រាប់ចៅក្រម។
ប្រភពដដែលបានបន្តថា បទពិសោធជាច្រើនឆ្នាំបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់ចំពោះបទប្បញ្ញត្តិតុលាការរបស់បុរីវ៉ាទីកង់ដែលទាក់ទងនឹងសេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ និងបញ្ហាសេដ្ឋកិច្ចរបស់ចៅក្រមនៅសាលាក្តី និងការិយាល័យលើកកម្ពស់យុត្តិធម៌របស់ព្រះសហគមន៍។
សម្តេចប៉ាប បានពន្យល់ពីការសម្រេចចិត្តរបស់ទ្រង់ ដើម្បីធ្វើការផ្លាស់ប្តូរទៅលើទិដ្ឋភាពមួយចំនួននៃប្រព័ន្ធតុលាការរបស់បុរីវ៉ាទីកង់។
នៅដើមដំបូងនៃលិខិត ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនទ្រង់បានបញ្ជាក់ថា ការចូលនិវត្តន៍របស់ចៅក្រមធម្មតាឥឡូវត្រូវបានកំណត់នៅអាយុ៧៥ ឆ្នាំ ខណៈសម្រាប់ចៅក្រមថានៈកាឌីណាលើ ត្រូវបានកំណត់ឲ្យចូលនិវត្តន័ នៅអាយុ៨០ ឆ្នាំ។
នៅក្នុងលិខិតនោះសម្តេចប៉ាបបានអំពាវនាវឱ្យគោរព គោលការណ៍នៃភាពមិនអាចផ្លាស់ប្តូរបានរបស់ចៅក្រម និងការធានានូវរយៈពេលសមហេតុផលនៃដំណើរការសាលាយុត្តិធម៌៕