សម្តេចប៉ាប នឹងចុះហត្ថលេខាលើឯកសារភាតរភាពក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នឹងចុះហត្ថលេខាលើឯកសារស្តីពីភាតរភាព ខាងសាសនាក្នុងអំឡុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់ទ្រង់នៅ ប្រទេសឥណ្ឌូនេស៊ី។
លោក ណាសារូឌីន អូម៉ា (Nasaruddin Umar ) ដែលជាអ្នកដឹកនាំនៃវិហារអ៊ីស្លាម អ៊ីស្ទីក្លាល ( Istiqlal )ក្នុងទីក្រុងហ្សាកាតា បានឲ្យដឹងថា ឯកសារនេះនឹងផ្តោតលើដំណោះស្រាយសំខាន់ៗសម្រាប់ បញ្ហាមនុស្សធម៌ ការអត់ឱន និងបរិស្ថាន។
ការចុះហត្ថលេខាលើឯកសារនេះជាផ្នែកមួយនៃកិច្ចប្រជុំអន្តរសាសនារបស់សម្តេចប៉ាបនៅវិហារអ៊ីស្លាម អ៊ីស្ទីក្លាល ដែលជាវិហារអ៊ីស្លាមដ៏ធំបំផុតនៅថ្ងៃទី៥ ខែកញ្ញា ។
លោក អូម៉ា បាននិយាយក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី 26 ខែសីហាថា "វិហារ អ៊ីស្ទីក្លាល នឹងធ្វើជាសាក្សីនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដែលពិភពលោកអាចមើលឃើញថា ការអត់ឱន និងភាពសុខដុមរមនាត្រូវបានរក្សានៅក្នុងប្រទេសឥណ្ឌូនេស៊ី" ។
មហាវិហាឥស្លាមនេះដែលនឹងស្វាគមន៍វត្តមានសម្តេចប៉ាប គឺជាកន្លែងសក្ការៈបូជារបស់សាសនិកអ៊ីស្លាមដែលអាចផ្ទុកមនុស្សបានរហូតដល់ ១២ម៉ឺននាក់។
វិហារឥស្លាមនេះបានបើកដំណើរការខាងសាសនាតាំងពីងខែកុម្ភៈ ឆ្នាំ ១៩៧៨ ដើម្បីរំលឹកដល់ឯករាជ្យភាពរបស់ប្រទេសឥណ្ឌូនេស៊ី ។
កិច្ចប្រជុំអន្តរសាសនារបស់សម្តេចប៉ាបនឹងក្លាយជាចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ទ្រង់នៅក្នុង ប្រទេសឥណ្ឌូណេស៊ីដែលគ្រប់គ្រងដោយមូស្លីម ខណៈដែលកាតូលិក មានត្រឹមតែ ៣% នៃចំនួនប្រជាជនសរុប ។