សម្តេច​ប៉ាប ជំរុញ​ឲ្យការ​បញ្ចប់​ជម្លោះ​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ក្នុងអំឡុងពេលដែលមានបន្ទូលទៅកាន់គ្រិស្តបរិស័ទដែលបានជួបជុំគ្នា នៅទីលានសន្តសិលា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ហើយជំរុញឲ្យភាគីអ៊ីស្រាអែលនិងប៉ាឡេស្ទីនព្យាយាមផ្សះផ្សារបញ្ចប់ជម្លោះ ។​​នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានកាតូលិក ។

សម្តេច​ប៉ាប​បាន​មាន​បន្ទូល​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ថា ទូលបង្គំជាខ្ញុំ​កំពុងអធិដ្ឋាន​ដល់​ជន​រង​គ្រោះ និង​បន្ត​នៅ​ជិត​គ្រួសារ​ចំណាប់​ខ្មាំង​ទាំង​អស់ ដែលរងគ្រោះនៅដែនដីពិសិដ្ឋ ។​

នាឱកាសនោះ សម្តេចប៉ាបក៏បានពិពណ៌នា អំពីទារុណភាពនៃសាកសពបុរសអាមេរិកកាំងអាយុ ២៣ ឆ្នាំមួយរូប និងសាកសពជនរងគ្រោះ៥ នាក់ផ្សេងទៀតដែលត្រូវបានរកឃើញដោយកងទ័ពអ៊ីស្រាអែល​នៅហ្គាហ្សា កាលពីខែមុន ​។​

តាមការធ្វើកោសលវិច័យសាកសពទាំងអស់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងពីរនាក់ ហើយប្រើប្រាស់គា្រប់បែកពីរគ្រាប់សម្លាប់ពួកគេ នៅក្នុងរូងក្រោមដី​មុនពេលដែលសាកសពត្រុវបានរកឃើញដោយទាហានអ៊ីស្រាអែល​ កាលពីថ្ងៃទី ៣០ ខែសីហា។

តាមរយៈរូបភាពនៃទារុណភាពនេះ សម្តេចប៉ាបបានមានបន្ទូលថា សូមបញ្ឈប់ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បញ្ឈប់អំពើហិង្សា បញ្ឈប់ការស្អប់ខ្ពើម ដោះលែងចំណាប់ខ្មាំង បន្តការចរចា និងស្វែងរកដំណោះស្រាយសន្តិភាព៕

Daily Program

Livesteam thumbnail